ដោយ: គូលែន / តាកែវ: នេះហើយលទ្ធផលមិនគោរពច្បាប់ ករណីមនុស្សឆក់ខ្សែភ្លើងស្លាប់ (មូលហេតុឆក់ត្រី) នៅថ្ងៃសុក្រទី២០ខែវិច្ឆិកាឆ្នាំ២០២០ វេលាម៉ោង១២និង៣០នាទី នៅវាលស្រែក្នុងភូមិព្រៃឈើទាល ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។
ករណីនេះបណ្តាលឱ្យបុរសវ័យចំណាស់ម្នាក់ឈ្មោះ ញ៉ែម តូ អាយុ៥១ឆ្នាំ រស់នៅភូមិរំលិចស្វាយ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
សមត្ថកិច្ចនិយាយថា មុនពេលកើតហេតុជនរងគ្រោះខាងលើ បានយកឧបករណ៍ឆត់ត្រីទៅឆក់នៅចំណុចស្រែកើតហេតុខាងលើ ហើយក៌បានភ្លាត់ឈ្នៀត ក៏ឆក់ខ្លួនឯងស្លាប់ទៅ៕