Home ព័ត៌មានជាតិ នយោបាយ សម្តេច​ពិជ័យ​...

សម្តេច​ពិជ័យ​សេនា ទៀ បាញ់​អញ្ជើញ​ពិនិត្យ​ដំណើរការ​សាងសង់​សួន​សមិទ្ធផល​តេ​ជោ​ក្នុង​វិមាន​ឈ្នះ ឈ្នះ​

ដោយៈ​យោធិន​/​ភ្នំពេញៈដើម្បី​ចូលរួម​អបអរសាទរ​ខួប​លើក​ទី ២២ នៃ​ទិវា​នយោបាយ​ឈ្នះ ឈ្នះ និង ខួប ២​ឆ្នាំ វិមាន​ឈ្នះ ឈ្នះ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ​២០២០ ខាងមុខនេះ កាលពី​រសៀល​ថ្ងៃទី ១៩ ខែវិច្ឆិកា​កន្លងទៅនេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​និង​ជា​ប្រធាន​គណៈកម្មការ​សាងសង់​វិមាន​ឈ្នះ ឈ្នះ​អមដំណើរ​ដោយ​នាយទាហាន​ចំណុះ​ក្រសួងការពារជាតិ និង​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​អញ្ជើញ​ពិនិត្យ លទ្ធផល​ការងារ សាងសង់ សួន​សមិទ្ធផល​តេ​ជោ ដែល​រហូតមក​ដល់ពេលនេះ បាន​កំពុងដំណើរការ​យ៉ាងសកម្ម ដើម្បី​ធ្វើ​ឲ្យ​បាន​រួចរាល់​ដើម្បី​ចូលរួម​អបអរសាទរ​ខួប​លើក​ទី ២២ នៃ​ទិវា នយោបាយ​ឈ្នះ ឈ្នះ និង ខួប ២​ឆ្នាំ វិមាន​ឈ្នះ ឈ្នះ ។

រូបៈសម្តេច​ពិជ័យ​សេនា ទៀ បាញ់​អញ្ជើញ​ពិនិត្យ​ដំណើរការ​សាងសង់​សួន​សមិទ្ធផល​តេ​ជោ​ក្នុង​វិមាន​ឈ្នះ ឈ្នះ​

ក្នុងឱកាស​នោះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង ក្រុមការងារ​ទាំងអស់​បាន​ត្រួត​ពិនិត្យមើល​គំនូរព្រាង​ប្លង់ និង កម្មវិធី​ប្រារព្ធ​ពិធី​អបអរ​ខួប​លើក​ទី ២២​ឆ្នាំ នៃ​ទិវា​នយោបាយ​ឈ្នះ ឈ្នះ និង ខួប ឆ្នាំ នៃ​វិមាន​ឈ្នះ ឈ្នះ ដែល​ពី​ធី​អបអរសាទរ​នេះ គ្រោង​នឹង​ប្រារព្ធ​ធ្វើ​ចាប់ពី​រសៀល​ថ្ងៃទី ២៨ ខែធ្នូ រហូតដល់​ថ្ងៃទី ៣១ ខែធ្នូ ជា​ថ្ងៃ​នៃ​ពិធី​ឆ្លង​ឆ្នាំ​ថ្មី ឆ្នាំ​សាកល​ផងដែរ ។
សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង ក្រុមការងារ​ទាំងអស់​បាន​អញ្ជើញ​ទៅ​ត្រួត​ពិនិត្យមើល​សំណង់​អគារ​រដ្ឋបាល និង​ព័ត៌មាន​ដែល​បាន​សាងសង់​នៅក្នុង​បរិវេណ​ផ្នែក​ខាងមុខ​វិមាន​ឈ្នះ ឈ្នះ ។ ចំពោះ​អគារ​រដ្ឋបាល និង ព័ត៌មាន វិមាន​ឈ្នះ ឈ្នះ ក្នុង​ពេលនេះ​បាន​កំពុងដំណើរការ​សាងសង់​យ៉ាង​សកម្មភាព ក្នុង​នោះបាន​បន្ត​រៀប​ឥដ្ឋ​ជញ្ជាំង​- បូក​ស៊ីម៉ង់​ត និង ចាប់​ក្បាច់​តាម​ច្រកទ្វារ​នៃ ផ្លូវ​ចូលក្នុង​អគារ​រដ្ឋបាល និង ព័ត៌មាន វិមាន​ឈ្នះ ឈ្នះ ។ អគារ​ដ្ឋ បាល និង ព័ត៌មាន​វិមាន​ឈ្នះ​ឈ្នះ​នេះ​បន្ទាប់ពី​ធ្វើការ​សាងសង់​ហើយនឹង​ក្លាយទៅជា​ការិយាល័យ​ធ្វើ​ការងារ​របស់​ក្រុមការងារ​វិមាន​ឈ្នះ ឈ្នះ ដែលមាន បន្ទប់ធ្វើការ បន្ទប់​ប្រជុំ បន្ទប់​អាន​សៀវភៅ ជាពិសេស​ជា​កន្លែង​ដែល​ផ្តល់ ព័ត៌មាន សំរាប់​ការសិក្សា​ស្រាវជ្រាវ​របស់ សិស្ស និស្សិត និង អ្នកសិក្សា​ស្រាវជ្រាវ​- ដែល​ទាក់ទង​ទៅនឹង​នយោបាយ​ឈ្នះ ឈ្នះ និង វិមាន​ឈ្នះ ឈ្នះ ដែលជា​និមិត្តរូប​សន្តិភាព​របស់​ប្រទេស​កម្ពុជា ។
​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង ក្រុមការងារ​ទាំងអស់​បាន​អញ្ជើញ​ទៅ​ត្រួត​ពិនិត្យមើល​សំណង់ សួន​សមិទ្ធផល​តេ​ជោ ចំនួន ៣ ក្នុងចំណោម សួន​សមិទ្ធផល ៤ ក្នុង​បរិវេណ​វិមាន​ឈ្នះ ឈ្នះ ដែល​បាន​កំពុងដំណើរការ​សាងសង់ ក្នុងនោះ​មានៈ​សួន​ខឿន​ការពារជាតិ នៃ ខ​.​ភ​.​ម ដែល​បាន​សាងសង់​ដោយ​អគ្គបញ្ជាការ ខ​.​ភ​.​ម – សួន​សន្តិសុខ​សុវត្ថិភាព និង សណ្តាប់ធ្នាប់​សង្គម សាងសង់​ដោយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង អគ្គស្នងការ​នគរបាល​ជាតិ – និង​សួន​កងកំលាំង​រក្សា​សន្តិភាព​និង បោសសំអាត​មីន​នៅ​កម្ពុជា និង លើ​ឆាក​អន្តរា​ជាតិ កសាង​ដោយ មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព និង មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន ស៊ីម៉ាក់ ។

រូបៈសម្តេច​ពិជ័យ​សេនា ទៀ បាញ់​អញ្ជើញ​ពិនិត្យ​ដំណើរការ​សាងសង់​សួន​សមិទ្ធផល​តេ​ជោ​ក្នុង​វិមាន​ឈ្នះ ឈ្នះ​

​សួន​សន្តិសុខ​សុវត្ថិភាព និង សណ្តាប់ធ្នាប់​សង្គម ដែល​បាន​កំពុង​សាងសង់ នាពេលនេះ គឺ​រូប​ស្តូប​ទាំងមូល បែរ​ទៅរក​វិមាន​ឈ្នះ ឈ្នះ តំណាងឱ្យ​ទស្សនវិស័យ​រួម​របស់​នគរបាលជាតិ​និង កងរាជអាវុធហត្ថ ក្នុង​កិច្ចសហការ​សាមគ្គី មូល​មិត្ត​ទេ​ជា​ធ្លុង​មួយ​ស្រប​ជាមួយនឹង​គោលនយោបាយ​កម្មវិធី​យោ​បាយ​យុទ្ធសាស្ត្រ​នានា​ជាមួយនឹង​ការដឹកនាំ​របស់​ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង​រាជរដ្ឋាភិបាល ការពារ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។
​បន្ទាប់មក​សម្តេច ពិជ័យ​សេនា ទៀ បាញ់ និង ក្រុមការងារ​ទាំងអស់​បាន​អញ្ជើញ​ទៅ​ត្រួត​ពិនិត្យមើល​សំណង់ សួន​ខឿន​ការពារជាតិ នៃ​កងយោធពល​ខេមរៈភូមិន្ទ ដែល​សួន​ខឿន​ការពារជាតិ​នេះ នៅ​ផ្នែក​ខាងលើ មាន​រូបចំលាក់ យុទ្ធជន ៧​នាក់ កាន់​ជ្រោង​ដងទង់​ជាតិ តំណាងអោយ​កត្តា​ជ័យជំនះ​ទាំង​៧ នៃ​នយោបាយ​ឈ្នះ ឈ្នះ និង​យុទ្ធជន​កាន់​ជ្រោង​ដងទង់​ជាតិ តំណាងអោយ ការពារជាតិ ការពារ​បូរណភាព​ទឹកដី សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​” ។ សួន​ខឿន​ការពារជាតិ​នៃ ខ​.​ភ​.​ម នេះ​មាន រាង​ចតុកោណ​មាន​បណ្ដោយ ៣០ ម៉ែត្រ និង​ទទឹង ២៦ ម៉ែត្រ ។ សួន​នេះ​តំណាង​ឲ្យ​ការចូលរួម​ការពារ​សុខ សន្តិភាព ជូន​ប្រទេសជាតិ ដោយ​ទប់ស្កាត់​រាល់​ការប៉ុនប៉ង​គ្រប់​រូបភាព និង​ភាពចលាចល ផ្សេងៗ ដែល​បង្កអោយមាន​អស្ថិរភាព​សង្គម​ឱ្យ​បរាជ័យ និង ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ។
​ក្នុងឱកាស​នោះដែរ​សម្តេច ពិជ័យ​សេនា ទៀ បាញ់ និង ក្រុមការងារ ក៏បាន​ទៅពិនិត្យ​មើល​សួន​កងកំលាំង​រក្សា​សន្តិភាព​និង បោសសំអាត​មីន​នៅ​កម្ពុជា និង លើ​ឆាក​អន្តរា​ជាតិ ដែល​បាន​កសាង​ដោយ មជ្ឈមណ្ឌល​ជាតិ​រក្សា សន្តិភាព និង មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន ស៊ីម៉ាក់ ។ សួន​នេះ បាន​សាងសង់​ស្តូប​មួយ​មាន បី​ថ្នាក់ ដែល​បាន​ធ្វើឡើង​តាម​ទំរង់ ៣- ៥ និង ៧ នៃ​នយោបាយ​ឈ្នះ ឈ្នះ ។ នៅ​ផ្នែក​ខាងលើ​ស្តូប មាន​ជ្រុង ៣ ដោយ​សង់​រូបចម្លាក់​មនុស្ស​ពីរ​នាក់ ឈរ​កាន់​ទង់ តំណាង​ឲ្យ​កងកម្លាំង​អង្គការសហប្រជាជាតិ និង​កាន់​ទង់ជាតិ​ព្រះរាជាណាចក្រ​កម្ពុជា តំណាង​ឲ្យ​កងកម្លាំង​កម្ពុជា​ចូលរួម​បំពេញបេសកកម្ម​រក្សា​សន្តិភាព ក្នុងទិសដៅ​បំពេញ​បេសកម្ម​សកម្មភាព​មនុស្ស​ធម៌ ស្វែងរក​សុខសន្តិភាព​ជូន​ពិភពលោក ។ ក្រៅពីនេះ​សួន​កងកំលាំង​រក្សា​សន្តិភាព​និង បោសសំអាត​មីន​នៅ​កម្ពុជា ក៏បាន​ដាក់តាំង​រូបចម្លាក់ – តាំង​សំភារៈ​ដោះ​បំផ្លាញ​គ្រាប់មីន និង កាកសំណល់ កាលពី​សម័យ​សង្គ្រាម ។


​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង ក្រុមការងារ ក៏បាន​បន្តដំណើរ​ទៅពិនិត្យ​សកម្មភាព ឆ្លាក់​រូបចំលាក់ ដែល​ត្រូវ​បំពាក់ នៅ​វិមាន​ឈ្នះ ឈ្នះ ។ ក្នុងពេលនោះ​ក្រុមការងារ​ចំលាក់ បាន​កំពុង​បន្ត​ឆ្លាក់ នូវ​រូបចំលាក់​ដែល​នៅ​សេសសល់​សំរាប់​បិទ​ភ្ជាប់​ជុំវិញ​ជញ្ជាំង​វិមាន​ឈ្នះ ឈ្នះ ដូចជា – ចម្លាក់​សមយុទ្ធ​នាគ​មាស​ឆ្នាំ ២០២០ – ចម្លាក់​សុខាភិបាល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា និង ចំលាក់ រូប​និមិត្តសញ្ញា​នៅតាម​បណ្តា​ខេត្ត​និ​មួយៗ ។
សូមបញ្ជាក់ថាៈ ចម្លាក់​និមិត្តសញ្ញា​នៅតាម​ខេត្ត​និ​មួយៗ ដែល​ត្រូវ​ឆ្លាក់​ដាក់​តាំងនៅ​វិមាន​ឈ្នះ ឈ្នះ មកដល់ពេលនេះ នៅ​មិនទាន់​ឆ្លាក់​រួច​នៅឡើយ​។​កត្តា​នេះ​គឺ​ដោយសារ​បណ្តា​ខេត្ត​មួយចំនួន​ពុំទាន់​បាន​ផ្ញើ​និមិត្តសញ្ញា​ខេត្ត​របស់ខ្លួន​មក​គណៈកម្មការ​សាងសង់​វិមាន​ឈ្នះ ឈ្នះ អោយបាន​ទាន់ពេលវេលា ។
​ទាក់ទង​នឹង​បញ្ហា​នេះ​សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​បាន​ដាស់តឿន​ដល់​បណ្តា​ខេត្ត​ក្នុង​ការបញ្ជូន​និមិត្តសញ្ញា​មក​ឲ្យ​បាន​ទាន់ពេលវេលា​ផងដែរ​។​ឆ្លៀត​ក្នុងឱកាស​នោះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏បាន​បន្តដំណើរ​ទៅពិនិត្យ​ផ្នែក​ដ៏ទៃទៀត ដែល​ត្រូវ​បន្តធ្វើ​នៅក្នុង​វិមាន​ឈ្នះ ឈ្នះ ។

សូមបញ្ជាក់ថា​វិមាន​ឈ្នះ ឈ្នះ ត្រូវបាន​បែងចែក​ជា ៣ តំបន់​សំខាន់ៗ​រួមមាន​តំបន់​ទី ១ ជា​តំបន់​សុខដុម​នីយកម្ម​ប្រវត្តិសាស្ត្រ​ខ្មែរ​ដែល​រៀបចំឡើង​ក្នុង​គោលបំណង​រំលឹក​អំពី​ប្រវត្តិសាស្ត្រ វប្បធម៌ និង អរិយធម៌​ខ្មែរ​នា​សម័យកាល​ដ៏​រុងរឿង ។ តំបន់​ទី ២ ជា​តំបន់​ដែល​បង្ហាញ​អំពី​និមិត្តរូប នៃ​សន្តិភាព និង ការឯកភាព​ជាតិ​ពេញលេញ​តាមរយៈ​នយោបាយ​ឈ្នះ ឈ្នះ ដែល​បានបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ទាំងស្រុង និង​ជា​បុព្វហេតុ​នៃ​ការអភិវឌ្ឍ​ជាតិ ។ ហើយ​តំបន់​ទី ៣ ដែល​បាន​កំពុង​សាងសង់​នេះ​ជា​តំបន់​សមិទ្ធផល ជា​សួន​សមិទ្ធផល​តេ​ជោ ដែល​រំលេច​អំពី​ស្នាដៃ​ទទួលបាន​ពី​សន្តិភាព​ពេញលេញ​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ ១៩៩៨ មកដល់​បច្ចុប្បន្ននេះ ។
​សួន​សមិទ្ធផល​តេ​ជោ​នៃ​វិមាន​ឈ្នះ​ឈ្នះ​ដែល​កំពុង​សាងសង់​នេះ​នឹង​រំលេច​ស្នាដៃ​សំខាន់ៗ​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ដែល​ផ្ដោតទៅលើ​កំណើន​ការងារ សមធម៌ និង ប្រសិទ្ធភាព​ក្នុងប្រទេស​កម្ពុជា​។ សមិទ្ធផល​តេ​ជោ​បាន​កំពុង​កសាងបាន​ផ្តោតទៅលើ​សមិទ្ធផល​ក្នុង​វិស័យ​ការពារជាតិ​ការរក្សាសន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​ការដោះមីន​រំដោះ​ដី​ក្រោយ​ការអនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ​ប្រកបដោយ​ជោគជ័យ​ដែលជា​ជំនួយ​ដ៏​សំខាន់​ឈានទៅរក​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ៕​

​វិមាន​ឈ្នះ ឈ្នះ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...