ដោយ:សរិទ្ធ/ស្វាយរៀង:បុរសម្នាក់បានដេកដួលស្លាប់កណ្តាលផ្លូវដោយមានអាវរហែកដោយសារតែត្រូវរន្ទះបាញ់កាលពីវេលាម៉ោងជាង២រសៀលថ្ងៃទី២០ ខែវិច្ឆិកានៅភូមិបឹង ឃុំកំពង់ពិល ស្រុករំដួល ខេត្តស្វាយរៀង។
មន្ត្រីនគរបាលស្រុករំដួលបានឲ្យដឹងថាបុរសរងគ្រោះឈ្មោះ កឹង យ៉ាត អាយុ៤៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃបឹង ឃុំមុឺនជ័យ ស្រុករំដួល ។
អ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុមានភ្លៀងរលឹមស្រិចៗនិងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង ហើយស្របគ្នានោះមានបុរសម្នាក់បានជិះម៉ូតូមួយធ្វើដំណើរកាត់ប្រឡាយទឹក ស្រាប់តែត្រូវរន្ទះបាញ់លាន់ឮសូរផាំង ក្រោយមកក៏ស្ងាត់ហើយខណៈនោះស្រាប់តែឃើញបុរសដែលជិះម៉ូតូនោះដេកដួលក្បែរម៉ូតូទើបបង្កការភ្ញាក់ផ្អើលតែម្ដង៕
បុរសម្នាក់ជិះម៉ូតូពេលភ្លៀងត្រូវរន្ទះបាញ់ស្លាប់
បុរសម្នាក់ជិះម៉ូតូពេលភ្លៀងត្រូវរន្ទះបាញ់ស្លាប់