ដោយៈប.ខុន/ភ្នំពេញៈហេដ្ឋារចនាសម្ព័ន្ធផ្លូវលំជនបទដែលរងការខូចខាតដោយសារទឹកជំនន់ក្នុងរដូវវស្សានេះ នៅទូទាំងប្រទេសមានចំនួន៥៥៣ខ្សែ ស្មើ ប្រវែង៤.៥០០ គីឡូម៉ែត្រដែលត្រូវការថវិកាប្រមាណជា៦៥លានដុល្លារ ដើម្បីស្តារឡើងវិញនោះ ត្រូវបានប្រកាសបើកការដ្ឋានជួសជុលជាផ្លូវការនៅទូទាំងប្រទេស នាព្រឹកថ្ងៃទី ២០ខែ វិច្ឆិកានៅលើផ្លូវក្រាលគ្រួសក្រហមពីរខ្សែក្នុងស្រុកកណ្តៀង ក្រោមអធិបតី ភាព របស់បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិ វឌ្ឍន៍ជនបទរួមជាមួយ លោក ម៉ៅ ធនិន អភិបា ល ខេត្ត ពោធិសាត់។
នៅក្នុងឱកាសខាងលើលោកធីម សុធារ៉ាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ត ពោធិសាត់លើកឡើងថា ផ្លូវមួយខ្សែមានប្រវែង១១គីឡូម៉ែត្រ តភ្ជាប់ពីភូមិតាកែវ ក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ទៅភូមិផ្លូវលួង ឃុំកញ្ជរ ស្រុកកណ្ដៀង ត្រូវបាន ទឹកជំនន់រដូវវស្សាកន្លងទៅថ្មីៗនេះហូរកាត់ផ្ដាច់ខូចខាតអស់ប្រវែង២៣០០ម៉ែត្រ ដែលជាខ្សែផ្លូវអាទិភាពត្រូវធ្វើការជួសជុលឡើងវិញបន្ទាន់ ដើម្បីជួយសម្រួល ដល់ការធ្វើចរាចរណ៍ដឹកជញ្ជូនរបស់ប្រជាពលរដ្ឋក្នុងតំបន់នេះ ។ ជំនន់ទឹកភ្លៀង ក្នុងខែតុលាកន្លងទៅបានធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ធនៅក្នុងខេត្តពោធិសាត់រួមមានៈសំណង់សិល្បកាផ្លូវក្រាលក្រួសក្រហម និង ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេ ទ DBST ចំនួន៤៥ខ្សែ ប្រវែងសរុប៣៩២,២០ គីឡូម៉ែត្រ រងការជន់លិចនិងខូច ខាត ក្នុងនោះខ្សែផ្លូវមួយចំនួនត្រូវទឹកហូរកាត់ផ្ដាច់ ដោយអន្លើមិនអាចឲ្យប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់បាន ។ ផ្លូវដែលត្រូវជួសជុលឡើងវិញបន្ទាន់មាន៧ខ្សែប្រវែង សរុប៦៨.៤៥០ម៉ែត្រ ស្ពានបេតុងមួយកន្លែងនិងលូដោះទឹកគ្រប់ប្រភេទចំនួន៤៧ កន្លែង។
បណ្ឌិតសភាចារ្យ អ៊ុករ៉ាប៊ុនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទមានប្រសាសន៍ ថា គិតត្រឹមដើមខែវិច្ឆិកាឆ្នាំ២០២០ ក្រុមការងារបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ ជនបទ បានចុះធ្វើការសិក្សារកឃើញថានៅទូទាំងប្រទេសផ្លូវជនបទចំនួន៥៥៣ ខ្សែ ប្រវែងសរុប៤.៥០០គីឡូម៉ែត្រ បានរងការខូចខាត ដោយសារជំនន់ទឹកភ្លៀង និងតម្រូវការថវិកាប្រមាណជា៦៥លានដុល្លារ ដើម្បីធ្វើការជួសជុល ឡើងវិញ ។
លោករដ្ឋមន្ត្រីបានឱ្យដឹងទៀតថាបច្ចុប្បន្នក្រសួងបានធ្វើផែនការជាក់លាក់ កំណត់យកផ្លូវដែលរងការខូច ខាតធ្ងន់ធ្ងរចំនួន២៦១ខ្សែ ប្រវែងសរុប ២.៣០០គី ឡូម៉ែត្រ ជាអាទិភាព សម្រាប់ធ្វើ ការជួសជុលមុនគេនៅក្នុងខេត្តចំនួន១០រួមមានៈ ខេត្តបន្ទាយមានជ័យ ប៉ៃលិន ពោធិសាត់ បាត់ដំបង កំពង់ធំ កំពង់ស្ពឺ សៀមរាប កំពង់ឆ្នាំង កណ្ដាលនិង ខេត្ត កំពង់ចាម ដែលមកដល់ពេលនេះក្រសួងបាន បើក ការ ដ្ឋាន ជួសជុលផ្លូវ ក្រាល ក្រួស ក្រហម ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទDBST និង ផ្លូវបេតុងជាលក្ខណៈបន្ទាន់ បានចំនួន១២ខ្សែមានប្រវែងសរុប១១០គីឡូម៉ែត្រក្នុង នោះមានលូដោះទឹកនិង ស្ពានបេតុងមួយកន្លែងប្រវែង៣០ម៉ែត្រ ជាផ្លូវនិងស្ពាន ត្រូវការប្រើប្រាស់ជាចាំ បាច់ សម្រាប់ការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករ ស្របតាមការណែនាំដ៏ខ្ពង់ ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃរាជ រដ្ឋា ភិបាលកម្ពុជានិងផ្លូវអាទិភាពមួយចំនួនទៀតតភ្ជាប់ទៅ កាន់តំបន់ ទេស ចរណ៍ ជន បទ។
បណ្ឌិតសភាចារ្យ បានបញ្ជាក់ថា នេះជាយុទ្ធនាការស្ដារឡើងវិញ តំ ណាង ឲ្យទូទាំងប្រទេស ចំពោះផ្លូវជនបទដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង រដូវវស្សាឆ្នាំនេះហើយគឺជាយុទ្ធសាស្ដ្រដ៏វាងវៃរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី គឺធ្វើយ៉ាងណាដើម្បីតភ្ជាប់ផ្លូវទាំងនោះឡើងវិញ សម្រាប់ជួយគាំទ្រដល់ជីវភាព រស់នៅទាំងផ្នែកសេដ្ឋកិច្ច និង ផ្នែកសង្គមកិច្ចរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ ៕សរន