ប្រែសម្រួលៈ ជា សីហៈ/ភ្នំពេញៈ រួមភេទរាល់ដងតិចមើលរំលងអត្ថប្រយោជន៍របស់វាណា ។ ការរួមភេទមិនមែនគ្រាន់តែជាការរីករាយប៉ុណ្ណោះទេ វាជាសកម្មល្អមានប្រយោជន៍សម្រាប់សុខភាពរបស់អ្នកផងដែរ។
គុណសម្បត្តិសុខភាពរបស់វាមានចាប់ពីការបន្ថយកម្រិតស្ត្រេសរហូតដល់ការកាត់បន្ថយការគាំងបេះដូងនិងគ្រោះថ្នាក់ដោយមហារីក។ ការរួមភេទក៏ជួយជំរុញអារម្មណ៍នៃភាពស្និទ្ធស្នាលនិងទំនាក់ទំនងជាមួយដៃគូរបស់អ្នកផងដែរ។
សកម្មភាពនៃការភ្ជាប់ទំនាក់ទំនងគ្នារវាងបុរសនិងស្ត្រីតាមភេទសម្ព័ន្ធនេះអាចសម្រេចបាននូវជ្រះថ្លា ច្រើនជាងការធ្វើឱ្យអ្នកមានអារម្មណ៍ស្រពិចស្រពិលនិងគ្មានកក់ក្តៅនឹងគ្នា។ ការរួមភេទវា ជួយកាត់បន្ថយការថប់បារម្ភនិងធ្វើអោយប្រសើរឡើងនូវសុខុមាលភាពទូទៅរបស់អ្នក។
ប្រសិនបើអ្នកចង់សម្រាកឱ្យបានប្រសើរឬមានប្រព័ន្ធភាពស៊ាំរឹងមាំជាងនេះការរំញោចដោយការរួមភេទនៅក្នុងបន្ទប់គេងអាចជួយអ្នកឱ្យសម្រេចបាននូវរឿងនេះនិងច្រើនទៀត។
ផលប្រយោជន៍ទាំងនោះរួមមាន ១- ធ្វើឲ្យកាយសម្បទាល្អប្រសើរ ២- បង្ករការគេងលក់ស្រួល ៣- ជំរុញការមានកូនប្រសើរ ៤- រក្សាភេទសម្ព័ននឹងយេនឌ័រជាក់លាក់ ៥- កសាងសុភមង្គលនិងទំនាក់ទំនងរឹងមាំ
៦- កាត់បន្ថយហានិភ័យនៃការគាំងបេះដូង ៧- ជួយប្រព័ន្ធភាពស៊ាំរាងកាយ ៨- កាត់បន្ថយការថប់បារម្ភ ៩- បំបាត់អាការៈឈឺក្បាល ១០- កាត់បន្ថយសកម្មភាពចេញទៅក្រៅ៕