ប្រែសម្រួលៈ ជា សីហៈ/ភ្នំពេញ: ការរីករាលដាលនៃកូវីដ ១៩ វាមិនត្រឹមតែជះឥទ្ធិពលដល់បញ្ហាសេដ្ឋកិច្ច និង សង្គមប៉ុណ្ណោះទេ សូម្បីតែបញ្ហាផ្លូវភេទវាក៏ជាបញ្ហាប្រឈមមួយផងដែរ នៅពេលនេះ ។
នៅក្នុងអំឡូងពេលដែលជំងឺនេះកំពុងតែរាតត្បាតខ្លាំង នៅប្រទេសកាណាដា ជាពិសេសគេប៊ិច មាន ការពិភាក្សាអំពីផលប៉ះពាល់នៃមេរោគនេះ នៅក្នុងចំណោមយុវវ័យរហូតដល់មានទស្សនៈ មួយនៅក្នុងការបញ្ចូលនូវមេរៀនផ្លូវភេទដល់សិស្ស ដើម្បីដោះស្រាយនឹងបញ្ហា ។
ដោយសាគ្លីនិកសុខភាពផ្លូវភេទជាច្រើនត្រូវបានបិទក្រោយពេលដែលកូវីដ -១៩ រាតត្បាត យុវវ័យពិតជាពិបាកនៅក្នុងការស្វែងរកកន្លែងដែលពិគ្រោះអំពីបញ្ហាផ្លូវភេទរបស់ពួកគេ ដូច្នេះហើយទើបមានទស្សនៈមួយ បានលេចឡើងដោយទាមទារបញ្ចូលចំណេះដឹងនេះទៅក្នុងកម្មវិធីអប់រំ ។
ការបិទគ្លីនិកសុខភាពផ្លូវភេទរាប់មិនអស់នៅទីក្រុងនោះ គឺបានបង្កើតភាពមិនអាចទទួលយកបានសម្រាប់សេវានៃការពន្យារកំណើត ការធ្វើតេស្តិ៍កាមរោគ ការរំលូតកូន និងសេវាកម្មសុខភាពបន្តពូជដទៃទៀត ជាច្រើន ដូច្នេះ យុវវ័យគឺត្រូវការបំផុតនូវចំណេះដឹងអំពីការរួមភេទដែលមានសុវត្ថិភាពរួមទាំងវិធីការពារខ្លួនពីការឆ្លងជំងឺកាមរោគ។
ជាទូទៅមនុស្សវ័យក្មេងស្ទាក់ស្ទើរក្នុងការធ្វើតេស្តរកជំងឺកាមរោគហើយរោគរាតត្បាតបានបង្កើនការព្រួយបារម្ភនេះ៕