Home កីឡា Serie A : ក្រ...

Serie A : ក្រុម​ខ្លាំង Juventus, Lazio, Atalanta, Roma សង្ឃឹម​ឈ្នះ​ខ្ពស់

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​អ៊ីតាលី ៖ ការប្រកួត​បាល់ទាត់​លី​ក​កំពូល​របស់​អ៊ីតាលី​ឈាន​ចូល​សប្តាហ៍​ទី​៨ នៅ​ថ្ងៃ​សៅរ៍​នេះ ហើយ​ក្រុម​ឈរ​លើ​កំពូល​តារាង​គឺ AC Milan ជាមួយ​ពិន្ទុសរុប ១៧​។​

​យើង​នឹង​លើក​១​គូ​មក​វិភាគ គឺ​រវាង Juventus (5) vs (11) Cagliari ៖

​ក្រុម​ការពារ​តំណែង​ជើងឯក Juventus នឹង​បើកទ្វារ​ផ្ទះ​ស្វាគមន៍​ក្រុម​ភ្ញៀវ​កំពុង​ឡើង​ជើង Cagliari ដែល​លេង ៥ ប្រកួត​ចុងក្រោយ​ឈ្នះ ៤ ស្មើ​១​។​

​យើង​នឹង​ឃើញ​ការប្រកួត​នេះ​គួរ​ឱ្យ​ចាប់អារម្មណ៍ ពីព្រោះ​សេះបង្កង់ Juvetus កំពុង​ត្រូវការ​ពិន្ទុ រីឯ​ក្រុម​ភ្ញៀវ​កំពុង​រឹង​ល្អ​សម្បើម​ណាស់​។

​សេះបង្កង់​សព្វថ្ងៃ​ឈរ​នៅ​លេខ ៥ មាន ១៣ ពិន្ទុ គឺ​ចាញ់​ក្រុម​កំពូល​តារាង AC Milan ចំនួន ៤ ពិន្ទុ​។ អ្នកគាំទ្រ​មិនសូវ​សប្បាយចិត្ត​នឹង Juventus ទេ​នៅ​ប៉ុន្មាន​ប្រកួត​ដំបូង​នៅ​ខែតុលា​ជាពិសេស​ពេល​ពួកគេ​ចាញ់​អ្នក​មាន​បុណ្យ Barcelona ជាហេតុ​ធ្វើឱ្យ​លោក​អង់​ដ្រេ ព័​រឡូ រង​សម្ពាធ​យ៉ាងខ្លាំង​។​

​ដូច​ការរំពឹង​ទុក​អ៊ីចឹង ក្រុម​ម្ចាស់ផ្ទះ​នៅតែ​រំពឹង​ឈ្នះ​នៅ​ថ្ងៃនេះ ត្បិត​ក្រុម​ភ្ញៀវ​កំពុង​លេង​ល្អ​យ៉ាងណាក្តី​។

​ប្រវត្តិ​ជួបគ្នា ៖
– ជួប​គ្នា​ចុងក្រោយ Cagliari បំបាក់ Juventus ២-០ នៅ​ទឹកដី Sardinia កាលពី​ចុងខែ​កក្កដា​ឆ្នាំ​២០២០​។​
– មុន​ពេល​ចាញ់ Cagliari ក្រុម​សេះបង្កង់​គ្រា​នោះ​កំពុង​ឈ្នះ ៧ លើ​ក​ជាប់ៗ​គ្នា ហើយ​ឈ្នះ​ច្រើនៗ​គ្រាប់​ទៀត​ផង​។​
– ជួប​គ្នា​សរុប ៤១ លើក Juventus ឈ្នះ ២៦ ចាញ់ ៥ និង​សល់​ប៉ុន្មាន​ស្មើ​ទាំងអស់​។​

​យើង​សង្ឃឹមថា​ការប្រកួត​នេះ​នឹង​មិន​ងាយស្រួល​ប៉ុន្មាន​ទេ​សម្រាប់​សេះ​បង្កង់ ប៉ុន្តែ​នៅតែ​រំពឹង​ពួកគេ​ឈ្នះ ឬ​យ៉ាងហោចណាស់​ក៏​ស្មើ​ដែរ​។​

​ការព្យាករណ៍ Serie A ៖

​ថ្ងៃ​សៅរ៍​
21:00 [20] Crotone 0-3 Lazio [9]
00:00 [13] Spezia 0-4 Atalanta [6]
02:45 [5] Juventus 2-1 Cagliari [11]

​ថ្ងៃអាទិត្យ​
18:30 [12] Fiorentina 2-1 Benevento [16]
21:00 [7] Inter Milan 2-1 Torino [17]
21:00 [4] Roma 3-0 Parma [15]
21:00 [10] Sampdoria 2-1 Bologna [14]
21:00 [8] Verona 1-2 Sassuolo [2]
00:00 Udinese 1-1 Genoa [18]
02:45 [3] Napoli 1-2 AC Milan [1]

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​អភិរក្ស​សត្វព្រៃ ...

​ដោយៈ ដេប៉ូ / មណ្ឌលគិរីៈ ...

អាជ្ញាធរ​ខណ្ឌចំការមន និង​...

​ដោយៈ រ៉ា​ម៉ន ភ្នំពេញៈ អា...

​សមត្ថកិច្ច ឲ្យ​ម្ចាស់​ហា...

​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ...

​ក្រុមការងារ​សុខាភិបាល​ខេ...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...