ប្រែសម្រួល : កញ្ញាដាលីស/អេស្ប៉ាញ ៖ ការប្រកួតបាល់ទាត់លីកកំពូលអេស្ប៉ាញឈានចូលសប្តាហ៍ទី១០នៅថ្ងៃសៅរ៍នេះ ហើយក្រុមកំពូលតារាងគឺ Sociedad ដែលមាន ២០ ពិន្ទុនៅក្នុងដៃ។
យើងនឹងលើកយកគូមកវិភាគ គឺ Atl. Madrid (៣) vs (៨) Barcelona ៖
Atletico Madrid គឺជាក្រុមតែមួយគត់មិនទាន់ស្គាល់បរាជ័យនៅលីកកំពូលអេស្ប៉ាញ និងឈរនៅលេខ ៣ ជាមួយពិន្ទុសរុប ១៧។
ពួកគេនឹងជួបការលំបាកបន្តិចហើយពេលប៉ះក្រុមខ្លាំង Barcelona ត្បិតទើបឈ្នះក្រុមចំណូលថ្មី Cadiz ៤-០ នៅប្រកួតចុងក្រោយ។
៤ ប្រកួតចុងក្រោយមិនស្គាល់រសជាតិឈ្នះ បានធ្វើឱ្យ Barca ឈរនៅលេខ ៨ ក្នុងតារាងពិន្ទុ ក្រោយលេងបានត្រឹម ៧ ប្រកួតក្នុងលីកនៅរដូវកាលនេះ។
ប៉ុនន្តែកាលពីសប្តាហ៍មុន ក្រុមអ្នកមានបុណ្យបានវាយបកយកឈ្នះលើ Betis ក្នុងលទ្ធផល ៥-២ ក្នុងជំនួបចុងក្រោយក្នុងលីក។ ដោយសារមានទម្រង់លេងអន់នៅក្រៅទឹកដី ក្រុមអ្នកមានបុណ្យថ្ងៃនេះអាចនឹងក្លាយជាក្រុមអ្នកមានបាប ពេលមកទឹកដីក្រុមរឹង Atl. Madrid។
ប្រវត្តិជួបគ្នា ៖
– ម្ចាស់ផ្ទះមិនធ្លាប់ចាញ់ភ្ញៀវក្នុងជំនួប២លើកចុងក្រោយ។
– ក្រុមភ្ញៀវមានកំណត់ត្រាឈ្នះ៤ដងក្នុងចំណោម៥លើកចុងក្រោយ។
– ជួបគ្នាចុងក្រោយបំផុតគឺ ២-២។
– ក្រុមទាំំងពីរស៊ុតចូលគ្នាក្នុងជំនួប ៣ លើកក្នុងចំណោម ៥ លើកចុងក្រោយ។
– ២ប្រកួតចុងក្រោយ ក្រុមទាំងពីរបានត្រឹមស្មើរហូត។
– Barca មិនដែលចាញ់នៅទឹកដី Atl. Madrid ក្នុងជំនួប ៥ លើកចុងក្រោយ។
Atl. Madrid បាត់វត្តមានកីឡាករល្វីស ស្វារ៉េស ដោយសារកើតជំងឺកូវីដ១៩ ជាហេតុធ្វើឱ្យពួកគេអាចប្រឈមបញ្ហាស៊ុតបញ្ចប់ទីនៅថ្ងៃនេះ។ មួយវិញទៀត លោកស៊ីញ៉ូណេតែងជួបការលំបាកក្នុងការរៀបចំទម្រង់លេងដើម្បីទប់ម៉េសស៊ី ប៉ុន្តែដោយហេតុថាម៉េសស៊ីមិនសូវរកគ្រាប់បាល់បានទាំងនៅឆាកអន្តរជាតិនិងនៅលីកអេស្ប៉ាញ គេសង្ឃឹមថាក្រុមអ្នកមានបុណ្យក៏នឹងពិបាករកគ្រាប់បាល់ដែរ។
សរុបសេចក្តី Atl. Madrid អាចនឹងឈ្នះយ៉ាងតឹងបំផុត ឬមិនអ៊ីចឹងស្មើគ្នា។
ការព្យាករណ៍ La Liga ៖
ថ្ងៃសៅរ៍
20:00 [18] Levante 0-2 Elche [11]
22:15 [2] Villarreal 2-1 Real Madrid [4]
00:30 [12] Sevilla 1-0 Celta Vigo [17]
03:00 [3] Atl. Madrid 1-0 Barcelona [8]
ថ្ងៃអាទិត្យ
20:00 [16] Eibar 1-1 Getafe [10]
22:15 [6] Cadiz 0-2 Real Sociedad [1]
00:30 [5] Granada 2-0 Valladolid [19]
03:00 [15] Alaves 1-1 Valencia [9]
ថ្ងៃចន្ទ
03:00 [14] Ath.Bilbao 1-1 Real Betis [7]