Home កីឡា Bundesliga : ...

Bundesliga : Bayern, Monchengladbach, Leverkusen, Dortmund មានសង្ឃឹម​ខ្ពស់​ក្នុងការ​ដណ្តើមបាន ៣ ពិន្ទុ​

 

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​អាល្លឺម៉ង់ ៖ ការប្រកួត​បាល់ទាត់​លី​ក​កំពូល​របស់​អាល្លឺម៉ង់​ឈាន​ចូល​សប្តាហ៍​ទី​៨​នៅ​ថ្ងៃ​សៅរ៍​នេះ ហើយ​ក្រុម​កំពុង​ឈរ​លើ​កំពូល​តារាង គឺ Bayern Munich ជាមួយ​ពិន្ទុសរុប ១៨​។

​យើង​នឹង​លើកយក​១​គូ​មក​វិភាគ គឺ​រវាង Bayern Munich (១) vs Werder Bremen (៩)

​ផ្អែក​លើ​ប្រវត្តិ​ជួប​គ្នា​ល្អ​ដូច​ផ្កា Bayern រំពឹង​ឈ្នះ Bremen យ៉ាង​ងាយស្រួល ក្រោយ​ត្រឡប់​ពី​ការ​ឈប់សម្រាក​បាល់ទាត់​អន្តរជាតិ​ចូលមក Bundesliga វិញ​។​

Bayern ផ្តួល Dortmund ៣-២ នៅ​ក្រៅ​ទឹកដី​នៅក្នុង​ប្រកួត​ចុង​ក្រោយ​នៅ​លី​ក​កំពូល​អាល្លឺម៉ង់ និង​បន្ត​ឈរ​លើ​កំពូល​តារាង ដោយ​លើ​សលេខ​២ Leipzig ចំនួន​២​ពិន្ទុ​។​

​ជ័យជម្នះ​នៅ​ទឹកដី Signal Iduna Park កាល​ពី​ប្រកួត​ចុងក្រោយ​គឺជា​ជ័យជម្នះ​លើ​ក​ទី​១០​ក្នុង​ការប្រកួត​គ្រប់​ក្របខ័ណ្ឌ​របស់​ពួកគេ ចាប់តាំងពី​បរាជ័យ​ដ៏​ភ្ញាក់ផ្អើល​ក្រោម​ថ្វីដៃ Hoffenheim នៅ​ប្រកួត​សប្តាហ៍​ទី​២​។

​ទន្ទឹមនេះ ការលំបាក​នៅ​តែ​បន្ត​សម្រាប់ Bremen ដោយ​លេង​ស្មើ​មួយ​លើក​ទៀត​ហើយ​ជាមួយ Koln ដែល​ជា​ការប្រកួត​ស្មើ ៤ លើ​ក​ជាប់ៗ​គ្នា​នៅក្នុង​លី​ក ចាប់​តាំងពី​ចាប់ផ្តើម​រដូវ​កាល ដោយ​ឈ្នះ​២​និង​ចាញ់​១​។​

​តាម​ការរៀបរាប់​ខាងលើ កូន​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក ហាន​ស៊ី ភ្លិ​ក គឺ ជា​ក្រុម​សង្ឃឹម​ឈ្នះ​ខ្ពស់​បំផុត​នៅ​ថ្ងៃ​សៅរ៍​នេះ​។

​ប្រវត្តិ​ជួបគ្នា ៖
– Bayern ឈ្នះ ២២ លើក​ចុង​ក្រោយ​ក្នុង​គ្រប់​ការប្រកួត​ផ្លូវការ​ទាំងអស់​ទល់នឹង Bremen​។​
– ជួប​គ្នា​លើក​ចុងក្រោយ Bayern ឈ្នះ Bremen ៦-១​។​

​ផ្អែក​លើ​ប្រវត្តិ​នេះ Bayern នឹង​ឈ្នះ​ចាប់ពី​៣​គ្រាប់​ឡើងទៅ​។​

​ការព្យាករណ៍ Bundesliga ៖

​ថ្ងៃ​សៅរ៍​
21:30 [1] Bayern Munich 4-1 Werder Bremen [9]
21:30 [15] Bielefeld 0-2 Leverkusen [4]
21:30 [13] Hoffenheim 0-3 Stuttgart [8]
21:30 [7] Monchengladbach 2-0 Augsburg [10]
21:30 [17] Schalke 0-2 Wolfsburg [6]
00:30 Frankfurt 0-2 RB Leipzig [2]
02:30 [12] Hertha Berlin 0-2 Dortmund [3]

​ថ្ងៃអាទិត្យ​
21:30 Freiburg 2-1 Mainz [18]
00:00 [16] Koln 0-3 Union Berlin [5]

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​អភិរក្ស​សត្វព្រៃ ...

​ដោយៈ ដេប៉ូ / មណ្ឌលគិរីៈ ...

អាជ្ញាធរ​ខណ្ឌចំការមន និង​...

​ដោយៈ រ៉ា​ម៉ន ភ្នំពេញៈ អា...

​សមត្ថកិច្ច ឲ្យ​ម្ចាស់​ហា...

​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ...

​ក្រុមការងារ​សុខាភិបាល​ខេ...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...