ប្រែសម្រួល : កញ្ញាដាលីស/អង់គ្លេស ៖ ការប្រកួតបាល់ទាត់ English Premier League ឈានចូលសប្តាហ៍ទី៩នៅសប្តាហ៍នេះ ដោយ Leicester ឈរលើកំពូលតារាងជាមួយពិន្ទុសរុប ១៨ ។
ការប្រកួតចុងសប្តាហ៍នេះមានសរុប ១០ គូ ប៉ុន្តែយើងលើកយកគូសំខាន់តែមួយមកវិភាគប៉ុណ្ណោះគឺ Tottenham (២) vs Manchester City (៣)។
នេះគឺជាការប្រកួតសងសឹកសម្រាប់លោកប៉េប ហ្គាឌីអូឡា និងកូនក្រុមរបស់គាត់។ កាលពីមួយរដូវកាលមុន ពួកគេលេងល្អគ្មានក្រុមណាទប់ជាប់ទេ និងកត់ត្រាជ័យជម្នះពាន៣ក្នុងស្រុកដ៏កម្រ។ ហើយពួកគេប៊ិះតែនឹងក្លាយជាក្រុមដំបូងគេឈ្នះពាន៤នៅទ្វីបអឺរ៉ុបទៀតផង កុំដោយសារចាញ់ Spurs។
ក្នុងការប្រកួត Champions League វគ្គ១ភាគ៤ផ្តាច់ព្រ័ត្រដ៏រំភើប ក្រុម Spurs បានយកឈ្នះលើ City ដោយសារមានប្រៀបគ្រាប់បាល់នៅក្រៅទឹកដី។
របួសនេះប្រហែលនៅមិនទាន់ជានៅឡើយទេសម្រាប់ City ជាពិសេសសម្រាប់អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ ហ្គាឌីអូឡា ដែលនៅមិនទាន់ឈ្នះពាន CL ដោយគ្មាន Barcelona នៅឡើយ។
ជាងនេះទៅទៀត ដោយសារការប្រកួតនេះគឺជាជំនួបរវាង “ប៉េប និង ចូសេ” វានឹងរឹតបន្ថែមភាពស៊ីសាច់ហុតឈាមខ្លាំងថែមទៀតទៅក្នុងការប្រកួតបាល់ទាត់អង់គ្លេសនៅថ្ងៃសៅរ៍នេះ។
ហើយបើផ្អែកលើទម្រង់លេងបច្ចុប្បន្នរវាងក្រុមទាំងពីរ គេរំពឹងមានគ្រាប់បាល់ច្រើនពីការប្រកួតនេះ។
ប្រវត្តិជួបគ្នា ៖
– ១៥ ប្រកួតក្នុងចំណោម ២១ លើកចុងក្រោយមានគ្រាប់បាល់លើសពី៣គ្រាប់។
– ១៣ ប្រកួតក្នុងចំណោម ២១ លើចុងក្រោយ ក្រុមទាំងពីរស៊ុតចូលគ្នាទៅវិញទៅមក។
– ប្រកួតចុងក្រោយ កូនក្រុមលោកម៉ូរីញ៉ូឈ្នះ ២-០។
– ១០ ប្រកួតចុងក្រោយនៅទឹកដីរបស់ Spurs ក្រុមម្ចាស់ផ្ទះឈ្នះ ៥ ភ្ញៀវឈ្នះ ៥។
ប្រកួតចុងក្រោយនៅលីកកំពូលអង់គ្លេស Spurs ឈ្នះ ១-០ នៅទឹកដីរបស់ West Brom។ ទន្ទឹមនេះ City បានត្រឹមស្មើ ១-១ ជាមួយគូប្រជែងពាន Liverpool។
កូនក្រុមរបស់លោកម៉ូរីញ៉ូឈរនៅលេខ ២ ក្នុងតារាងពិន្ទុ ដោយចាញ់លេខ១ Leicester ត្រឹម១ពិន្ទុប៉ុណ្ណោះ។ ប៉ុន្តែក្រុមកញ្ជ្រោងនឹងប៉ះជាមួយម្ចាស់ការពារតំណែងជើងឯក Liverpool នៅចុងសប្តាហ៍នេះ ដូច្នេះរំពឹងរបូតពិន្ទុជាមិនខាន។
ក្រុមរបស់លោកម៉ូរីញូមានឱកាសឡើងទៅលេខ១នៅចុងសប្តាហ៍នេះ។ ដូច្នេះពួកគេនឹងប្រឹងលេងអស់ពីសមត្ថភាពបំផុតពេលប៉ះ City ថ្ងៃនេះ។ អ្វីដែលគួរកត់សម្គាល់គឺថា Spurs ជាក្រុមស៊ុតចូលច្រើនជាងគេលំដាប់ទី២នៅក្នុងលីកសព្វថ្ងៃ និងឈ្នះ១២លើក្នុងការប្រកួតទាំងអស់ ១៥ លើក។
ដោយឡែក ក្រុមរបស់លោកប៉េបនឹងប្រឹងកើបពិន្ទុឱ្យបានច្រើនតាមលទ្ធភាពធ្វើទៅបាន ខណៈគូប្រជែងរបស់ខ្លួនគឺ Liverpool កំពុងមានបញ្ហារបួសកីឡាករជាច្រើន។ អ្វីដែលពិសេសគឺក្រុម City មិនទាន់ចាញ់នៅឡើយទេនៅ៩ប្រកួតចុងក្រោយ ហើយនៅក្រៅដី ៧ លើកចុងក្រោយមិនដែលស្គាល់ពាក្យថាបរាជ័យ។
ដោយហេតុដូច្នេះ គេរំពឹងថាក្រុមទាំងពីរនឹងស៊ុតចូលគ្នាច្រើនគ្រាប់ជាក់ជាមិនខាន៕
ការព្យាករណ៍ EPL ៖
ថ្ងៃសៅរ៍
19:30 [13] Newcastle 0-3 Chelsea [5]
22:00 [6] Aston Villa 3-0 Brighton [16]
00:30 [2] Tottenham 2-2 Manchester City [10]
03:00 [14] Manchester Utd 2-0 West Brom [18]
ថ្ងៃអាទិត្យ
19:00 [17] Fulham 0-3 Everton [7]
21:00 [20] Sheffield Utd 0-3 West Ham [12]
23:30 [15] Leeds 1-2 Arsenal [11]
02:15 [3] Liverpool 1-2 Leicester [1]
ថ្ងៃចន្ទ
00:30 [19] Burnley 0-3 Crystal Palace [8]
03:00 [9] Wolverhampton 0-1 Southampton [4]