Home ព័ត៌មានអន្តរជាតិ របួស​ច្រើន​នា...

របួស​ច្រើន​នាក់​ក្នុង​ការបាញ់ប្រហារ​នៅ​ឯ​ផ្សារ​ទំនើប​នៅ​អាម៉េរិក​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ក្រុង​វ៉ូ​វ៉ា​ថូ​សា​, រដ្ឋ​វី​ស្កុន​សិន ៖ មនុស្ស​ជាច្រើន​នាក់​បាន​រងរបួស​នៅក្នុង​ការបាញ់ប្រហារ​នៅ​ឯ​ផ្សារ​ទំនើប​មួយ​របស់​សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​សុក្រ​ទី​២០​វិច្ឆិក​(​ព្រឹក​ថ្ងៃ​សៅរ៍​នៅ​​កម្ពុជា​) ខណៈ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់​ទេ​។​

​ការិយាល័យ FBI និង​ការិយាល័យ​ប៉ូលិស​សង្កាត់​មី​ល​វ៉ូ​គី​បាន​សរសេ​រលើ Twitter ថា​មន្ត្រី​របស់​ពួកគេ​បាន​ស្ថិត​នៅ​កន្លែងកើតហេតុ​នៅ​ឯ​ផ្សារ​ទំនើប Mayfair Mall ក្នុង​ទីក្រុង​វ៉ូ​វ៉ា​ថូ​សា រដ្ឋ​វី​ស្កុន​សិន ដើម្បី​គាំទ្រ​ដល់​ការឆ្លើយតប “​ដ៏​សកម្ម​” របស់​ប៉ូលិស​ក្នុង​សង្កាត់​។​

​គេ​មិន​ទាន់​ដឹងថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​បាន​រងរបួស​នោះទេ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បាន​រាយការណ៍​ថា​គេ​បាន​ឃើញ​មនុស្ស​យ៉ាងតិចណាស់​ចំនួន ៣ នាក់​ត្រូវបាន​យកចេញ​ពី​ផ្សារ​តាម​ប្រង់​ការ​។ សារព័ត៌មាន The Milwaukee Journal Sentinel បាន​និយាយថា​មនុស្ស​មួយចំនួន​នៅ​កំពុង​ស្ថិតនៅ​ខាងក្នុង​ផ្សារ ដែល​ឥឡូវ​ត្រូវ​បិទទ្វារ​។​

​មេ​ប៉ូលិស​ក្រុង​វ៉ូ​វ៉ា​ថូ​សា លោក ដេននី​ស ម៉ាក​ប្រ៊ី​ដ បាន​ប្រាប់​ទូរទស្សន៍ ABC News ថា​គ្មាន​ជនរងគ្រោះ​ណា​ម្នាក់​រងរបួស​ដែល​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ ដោយ​បន្ថែម​ថា​ខ្មាន់កាំភ្លើង​កំពុង​​រត់គេចខ្លួន​។​

​ប៉ូលិស​ក្រុង​វ៉ូ​វ៉ា​ថូ​សាបាន​និយាយថា សន្និសីទ​សារព័ត៌មាន​មួយ​នឹង​ត្រូវ​ធ្វើឡើង​នៅ​យប់​ថ្ងៃ​សុក្រ (​ថ្ងៃ​សៅរ៍​នៅ​កម្ពុជា​)៕

​មនុស្ស​ច្រើន​នាក់​រងរបួស​ក្នុង​ការបាញ់ប្រហារ​នៅ​ផ្សារ​ទំនើប Mayfair Mall ក្នុង​ទីក្រុង​វ៉ូ​វ៉ា​ថូ​សា រដ្ឋ​វី​ស្កុន​សិន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលខេត្តកំពង់ចាមជូនដំណ...

ដោយ:រ៉ាម៉ន/កំពង់ចាម:នៅយប់...

អភិបាលក្រុង​ស៊ូ​វ៉ុ​ន កូរ...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

​ដោយៈ រិ​ទ្ធិ​សែន / ពោធិស...

កងទ័ពជើងទឹក បាន​ដឹកបញ្ជូន...

ដោយៈ វណ្ណៈ / ព្រះសីហនុៈ ក...