ដោយ:វណ្ណះ/ព្រះសីហនុ: បុរសជនជាតិចិនម្នាក់ បានធ្លាក់ពីលើអាគារខ្ពស់ស្លាប់ ដោយមិនដឹងពីមូលហេតុច្បាស់លាស់ ប៉ុន្តែនៅក្នុងបន្ទប់ដេក សមត្ថកិច្ចពិនិត្យឃើញមាន ដបទឹកសុទ្ធ សម្រាប់ជក់ថ្នាំញៀនទៀតផង។ ករណីនេះកើតឡើងនៅអាគារជាន់ទី៤បន្ទប់លេខ៤០៣ ក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុវេលា ម៉ោង២០,០០នាទីយប់ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០២០ ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា ជនរងគ្រោះមានឈ្មោះ Zhang Liangi ភេទប្រុស កើតឆ្នាំ១៩៩១ មានស្រុកកំណើតនៅប្រទេសចិន ។
សាកសពត្រូវបានសមត្ថកិច្ចរៀបចំវេចខ្ចប់ យកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីប្រគល់ជូនស្ថានទូតចាត់ការបន្ត។
ករណីនេះសមត្ថកិច្ចកំពង់បើកការស៊ើបអង្កេតលើសំណុំរឿងនេះដើម្បីបញ្ជាក់ពីមូលហេតុច្បាស់លាស់ជូនគ្រួសារជនរងគ្រោះផងដែរ៕