ដោយៈគ្រញូង/បាត់ដំបងៈ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ លោកកង ប៊ន អនុប្រធានអចិន្ត្រៃយ៍ប្រធានគណៈកម្មាធិការសាខាខេត្តតំណាងលោកបណ្ឌិត ប៊ុត គឹមស៊ានប្រធានគណៈកម្មាធិការសាខានិងសហការីបានអញ្ជើញចូលរួមបុណ្យសព លោកស្រី ទុយ យឿតអាយុ៦៩ឆ្នាំត្រូវជាភរិយាលោកអ៊ុង សារុំ ភ្នាក់ងារទូរទស្សន៍អាស៊ីអាគ្នេយ៍ និងអតីតសហការីកាសែតរស្មីកម្ពុជាខេត្តបាត់ដំបង ដែលទទួលមរណភាព កាលពេលថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២០វេលាម៉ោង១១:៥៥នាទីព្រឹកដោយរោគាពាធស្ថិតនៅភូមិវត្តរំដួល សង្កាត់ចំការសំរោងក្រុងបាត់ដំបង ។
លោកកង ប៊នអនុប្រធានអចិន្ត្រៃយ៍ប្រធានគណៈកម្មាធិការសាខា បានពាំនាំការសួរសុខទុក្ខពីសំណាក់លោកបណ្ឌិតប៊ុត គឹមស៊ានប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជាសូមចូលរួមរំលែកទុក្ខយ៉ាក្រៀមក្រំបំផុតក្នុងក្ដីសោកស្ដាយឥតគណនា ចំពោះក្រុមគ្រួសារសពដែលបាត់បង់ សមាជិកគ្រួសារជាទីស្រលាញ់ និងបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក និងតេជះបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមជួយបីបាច់តាមថែរក្សាដល់ដួងវិញ្ញាណក្ខន្ធនៃសពសូមទៅកាន់សុគតិភពជានិរន្តរ៍តរៀងទៅ៕