Home ព័ត៌មានជាតិ សន្តិសុខ ជើង​ខ្លាំង​អុ...

ជើង​ខ្លាំង​អុកឡុក តាម​ពិធីបុណ្យ ដ៏​ល្បីល្បាញ រហស្សនាម «​អធិការ គ្រឿន​» គូកន​ត្រូវ​ឃុំខ្លួន​

ដោយៈ ស​រិ​ទ្ធ / កំពង់ស្ពឺៈ ជនសង្ស័យ ដែលមាន​រហស្សនាម​ថា «​អធិការ គ្រឿន​» និង​គូកន​ម្នាក់ទៀត បាន​ត្រូវ​លោក អ៊ី សា​វិញ ចៅក្រម​ស៊ើបសួរ សាលាដំបូង ខេត្តកំពង់ស្ពឺ សម្រេច​ឃុំខ្លួន ដាក់ពន្ធនាគារ នៅ​ល្ងាច​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ ។ ជនសង្ស័យ​ទាំងពីរ បាន​ត្រូវ​កម្លាំង​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ស្ពឺ ចាប់ខ្លួន កាលពី​ថ្ងៃទី​១៩ វិច្ឆិកា ។

​សមត្ថកិច្ច បានបញ្ជាក់​ថាៈ ជនសង្ស័យ ឈ្មោះ ក្រេ​ម គ្រឿន អាយុ​១៩​ឆ្នាំ ដែលមាន​រហស្សនាម​ថា «​អធិការ គ្រឿន​» និង​ឈ្មោះ រ៉ុ​ន ជីវ៉ា អាយុ​១៩​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច ចាប់ខ្លួន តាម​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន របស់លោក អ៊ី សា​វិញ ចៅក្រម​ស៊ើបសួរ សាលាដំបូង ខេត្តកំពង់ស្ពឺ ។​

​ជនសង្ស័យ​ទាំង ពីរ​នាក់ ជាប់ចោទ​ពីបទ «​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​» តាម​មាត្រា ២១៨ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​ភូមិ​ទឹក​លង ២ ឃុំ​រុងរឿង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២០ ។​

​តុលាការ យល់ឃើញថា ជន​ត្រូវ​ចោទ​ទាំង ពីរ​នាក់ ប្រព្រឹត្ត​បទល្មើស មាន​លក្ខណៈ​ធ្ងន់ធ្ងរ ដែល​អាច​នឹង​គេចខ្លួន​ចេញ ពី​លំនៅឋាន ឬ អាច​ចាក​ចេញពី​ដែនដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ដូច្នេះ ទើប​តុលាការ ចេញ​ដីកាចាប់ខ្លួន ជន​ត្រូវ​ចោទ​ទាំង ពីរ​នាក់ តែម្តង ៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...