Home ព័ត៌មានជាតិ សន្តិសុខ យោធា​ស័ក្តិ​៥...

យោធា​ស័ក្តិ​៥ យក​កាំភ្លើង​មក​គំរាមកំហែង សម្លាប់​ទាំង​គ្រួសារ ត្រូវបាន​ឃាត់ខ្លួន​ហើយ​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ លោក​ស័ក្តិ​៥ ហ៊ីម សំបូរ ជើង​ខ្លាំង យក​កាំភ្លើង មក​ជេរប្រមាថ សំឡុត និង​គំរាមកំហែង សម្លាប់​ទាំង​គ្រួសារ ដល់​អ្នកភូមិផង របង​ជាមួយ​នោះ ត្រូវបាន​កម្លាំង​មូលដ្ឋាន កងរាជអាវុធហត្ថ ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​បាន​ហើយ នៅ​ព្រលប់​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​លោក​មេបញ្ជាការ កងរាជអាវុធហត្ថ ខណ្ឌ​សែន​សុខ បានឱ្យដឹង នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា នេះ​ថាៈ បច្ចុប្បន្ន កម្លាំង​ជំនាញ កំពុង​ធ្វើ​កំណត់ហេតុ ស្តាប់​ចម្លើយ តាម​នីតិវិធី ឈានដល់​បញ្ជូន​ខ្លួន ទៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ​។ យោងតាម​ពាក្យបណ្តឹង មាន​ភស្តុតាង រូបភាព​លោក ស័ក្តិ​៥ ហ៊ីម សំបូរ កាន់​កាំភ្លើង និង​វីដេអូ​ឃ្លី​ប និង​បានដាក់​ពាក្យបណ្តឹង ចូល​មូលដ្ឋាន​កងរាជអាវុធហត្ថ ខណ្ឌ​សែន​សុខ ក្នុង​បទល្មើស​ជាក់ស្តែង ។​

​ក្នុង​ពាក្យបណ្តឹង បានលើកឡើង​ថាៈ “​នាង​ខ្ញុំ​ឈ្មោះ អ៊ុក ស្រីរិន ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​១៤៧​បេ ផ្លូវ​២៧១ ភូមិ​អូរ​បែកក្អម សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ សុំ​ប្តឹង​ពី​ឈ្មោះ ហ៊ីម សំបូរ ភេទ​ប្រុស កើត​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​១៩៦២ មាន​ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ ផ្លូវ​២៧១ ភូមិ​អូរ​បែកក្អម សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​បច្ចុប្បន្ន បម្រើ​ការងារ នៅ​បញ្ជាការដ្ឋាន កងទ័ព​ជើង​អាកាស មាន​ឋានន្តរសក្តិ ថ្នាក់​វរសេនីយ៍ឯក បាន​ជេរប្រមាថ សំឡុត និង​គំរាមកំហែង សម្លាប់​ទាំង​គ្រួសារ ដោយ​អាវុធខ្លី កាន់​ដើរមក​សំដៅ កន្លែង​អ៊ុតសក់​នាង​ខ្ញុំ​”​។​

​ជនរងគ្រោះ បានបញ្ជាក់​ថាៈ ” កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ៨ និង​២០​នាទី​យប់ នៅ​ចំណុច​មុខ ផ្ទះ​លេខ​២៤៦ ផ្លូវ​២៧១ ភូមិ​អូរ​បែកក្អម សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ឈ្មោះ ហ៊ឹម សំបូរ ដែលមាន​ដី​ផ្ទះ ជិត​ផ្ទះ​នាង​ខ្ញុំ បាន​ដើរ​កាន់​អាវុធខ្លី មិន​ស្គាល់​ម៉ាក ចំនួន​មួយ​ដើម កាន់ ដើរកាត់​មុខផ្ទះ​នាង​ខ្ញុំ ឆ្ពោះទៅ​ហាង​អ៊ុតសក់​នាង​ខ្ញុំ យីហោ ជី​ជី សាឡ​ន ដោយបាន​សំឡុត និង​គំរាមកំហែង សម្លាប់​ទាំង​គ្រួសារ ដោយ​អាវុធខ្លី​។ នាង​ខ្ញុំ​សូមបញ្ជាក់​ផងដែរ​ថា ឈ្មោះ ហ៊ឹម សំបូរ តែងតែ​រករឿង ឈ្លោះ​ជាមួយ​ក្រុមគ្រួសារ​នាង​ខ្ញុំ ជា​ញឹកញាប់ ចាប់តាំងពី​នាង​ខ្ញុំ បាន​សាង​សង់ផ្ទះ ល្វែង អំពី​ថ្ម រួចមក ឈ្មោះ​នេះ តែងតែ​មិន​ពេញ​ចិត្តនឹង​ក្រុមគ្រួសារ​នាង​ខ្ញុំ​។ លើសពីនេះទៅទៀត ឈ្មោះ ហ៊ីម សំបូរ នេះ តែងតែ​កាន់​អាវុធខ្លី ដើរ​គំរាមកំហែង អ្នកជិតខាង​ណា ដែល​បាន​ឈ្លោះ ជាមួយ​គេ ហើយ​សំឡុត និង​បាន​បោះពាក្យ​សម្តី​ថា ហែង​ធ្វើ​មិន​ឈ្នះ​អញ​ទេ ដោយ​ការគំរាមកំហែង​ថា សម្លាប់​ទាំង​គ្រួសារ “៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រោយ​ដាក់​លប និង​មង ជាប់...

ដោយៈ ភ្នំ​ស្វាយ / កំពង់ធំ...

ទឹកចិត្ត​កម្ពុជា​! ម៉ាស​ព...

ដោយៈ ម៉េង​ឆៃ​ គេ​នៅចាំ​ម...

ក្រសួង​អប់រំ​ដាក់ចេញ​គោលក...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ ក្រ...

ស្លាក​សញ្ញា​ថ្មី​«​រូប​បក...

​ដោយៈ ញ៉ែម សុផល​/​ភ្នំពេញ...