Home ព័ត៌មានអន្តរជាតិ ការ​ឆ្លងកូវី​...

ការ​ឆ្លងកូវី​ដ​១៩​នៅ​ប្រេ​ស៊ីល​កើនឡើង​ដល់​៦​លាន​នាក់​ហើយ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​រី​យ៉ូ ដឺ​ហ្សា​ណេ​រ៉ូ ៖ ក្រសួង​សុខាភិបាល​បាន​និយាយថា ការ​ឆ្លងកូវី​ដ​១៩​នៅ​ប្រេ​ស៊ីល​បាន​ឈាន​ដល់​ចំនួន ៦ លាន​នាក់​កាលពី​ថ្ងៃ​សុក្រ​ទី​២០​វិច្ឆិកា​ខណៈ​ការឆ្លង​វីរុស​កូរ៉ូណាដ៏​អាក្រក់​​បំផុត​ទី​បី​នៅលើ​ពិភពលោក​ចាប់ផ្តើម​កើនឡើង​ជា​ថ្មី​ម្តងទៀត ចំ​ពេល​មាន​ការបារម្ភ​ថា រលក​ទី ២ កំពុង​ជិត​មក​ដល់​។​

​ប្រជាជាតិ​អាម៉េរិក​ខាងត្បូង​មួយ​នេះ​បាន​ចូលរួម​ជាមួយ​សហរដ្ឋ​អាម៉េរិក​និង​ឥណ្ឌា​ក្នុងនាម​ជា​ប្រទេស ដែល​ឈាន​ដល់​ចំនួន​ករណី​ឆ្លង​ខ្ទង់​៦ លាន​ឡើងទៅ​។ ជាមួយ​នឹង​ចំនួន​អ្នក​ស្លាប់​ជិត ១៧០.០០០ នាក់ ប្រេ​ស៊ីល​មាន​ចំនួន​អ្នក​ស្លាប់​ខ្ពស់​បំផុត​ទី ២ លើ​ពិភពលោក​បន្ទាប់ពី​អាម៉េរិក​។​

​ទិន្នន័យ​របស់​រដ្ឋាភិបាល​បានបង្ហាញ​ថា បន្ទាប់​ពី​ការធ្លាក់ចុះ​ករណី​ឆ្លង​ចំនួន​៣ ខែ​ចាប់តាំងពី​ការកើនឡើង​ខ្ពស់​បំផុត​នៅ​ចុងខែ​កក្កដា ការឆ្លង​បាន​កើនឡើង​ជា​ថ្មី​ម្តងទៀត​។​

​ទីកន្លែង​ជា​ច្រើន​ត្រូវ​បាន​បិទទ្វារ​បន្ទាប់ពី​វីរុស​បាន​បង្ហាញខ្លួន​ជា​លើកដំបូង​នៅ​ក្នុង​ប្រទេសប្រេ​ស៊ីល​កាលពី​ខែ​កុម្ភៈ ប៉ុន្តែ​ជីវិត​នៅតាម​ទីក្រុង​ធំៗ​ភាគច្រើន​បាន​វិលត្រឡប់​ទៅរក​ភាព​ធម្មតា​ដូច​មុន​​ពេល​ជំងឺ​រាតត្បាត​នៅក្នុង​សប្តាហ៍​ថ្មីៗ​នេះ ដោយ​រង្គសាល ភោជនីយដ្ឋាន​និង​ហាង​ជាច្រើន​គឺ​ពេញ​ទៅដោយ​មនុស្ស ដែល​ភាគច្រើន​មិន​បាន​ពាក់​ម៉ាស់​ការពារ​ទេ​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ទីក្រុង​សៅ​ប៉ូ​ឡូ​និង​រី​យ៉ូ ដឺ​ហ្សា​ណេ​រ៉ូ បាន​កត់ត្រា​ករណី​អ្នកជំងឺ​កូវី​ដ​ចូលដេក​មន្ទីរពេទ្យ​ក្នុង​កម្រិត​ខ្ពស់​។​យោង​តាម​ការិយាល័យរ​ដ្ឋ​មន្ត្រីសុខា​ភិ​បាល​បន្ទប់​សង្គ្រោះ​​បន្ទាន់​ក្នុង​ទីក្រុង​រី​យ៉ូនៅ​សប្តាហ៍​នេះ​ចំនួន ៩០ ភាគរយ​គឺ​ពេញ​ទៅដោយ​អ្នកជំងឺ​។​

​ទីក្រុង​សៅ​ប៉ូ​ឡូ​បាន​រាយការណ៍​អំពី​ការកើនឡើង​ចំនួន ១៨ ភាគរយ​នៃ​ការ​ចូល​ដេក​មន្ទីរពេទ្យ​ព្យាបាល​កូវី​ដ​១៩ នៅក្នុង​សប្តាហ៍​នេះ​៕

​អ្នក​ឆ្លងកូវី​ដ​១៩​នៅ​ប្រេ​ស៊ីល​មាន​ចំនួន​៦​លាន​នាក់​ហើយ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បញ្ចូលសមាជិកបក្សជាង១០០នាក...

ដោយ:ទេពកង្រី/កំពង់ឆ្នាំង:...

ករណីពុល​ស្រាស​៖ ​អ្នកស្លា...

​ដោយ​: ទេ​ពក​ង្រី / ខេត្ត...

លោកទេសាភិបាលធនាគារជាតិធ្វ...

ដោយ:បញ្ញាសាស្រ្ត/ភ្នំពេ...

អភិបាលខេត្ត​បាត់ដំបង​ទស្ស...

​ដោយ​: គ្រញូង / សៀមរាប​: ...