ខណៈ​ ,​ខណ្ឌ​ ,ខន្ធ​ ,​ខណ្ឌសញ្ញា​,​ខណ្ឌសីមា​

ដោយៈ​ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

ខណៈ​
(​ខៈណៈ​)
​នាមសព្ទ​
( បា​.; សំ​. ក្សណ ) ស្របក់​, រំពេច​
​ខណៈនោះ​, មួយ​ខណៈ ។​

​ខណ្ឌ​
(​ខ័ន​)
​នាមសព្ទ​
( សំ​. បា​. ) សង្កាត់​, ប៉ែក​, កំណត់​, ប៉ែក​អាណា​ខែត្រ ។ នាទី​ដែលមាន​ឃុំ​ច្រើនឡើង ហើយ​ដែលមាន​ចៅហ្វាយខណ្ឌ​មួយ​កាន់កាប់​រាជការ​; ខណ្ឌ​ត្រូវ​ឡើង​ស្រុក ហើយ​ស្រុក​ត្រូវ​ឡើង​ខែត្រ​, ជួនកាល​ខណ្ឌ​ឡើង​ផ្ទាល់​ទៅ​ខែត្រ​ក៏មាន​
​ខណ្ឌភ្នំពេញ ។ ពាក្យ​ខាងលើនេះ ប្រើតែ​ក្នុងសម័យ​ជាន់​ដើម​, សព្វថ្ងៃ​គេ​ប្រើពាក្យ ស្រុក ជា​ជំនួស ខណ្ឌ វិញ ។​
​នាមសព្ទ​
( សំ​. បា​. ) កម្រិត​, បម្រាម​ផ្តាច់​មិន​ឲ្យ​ធ្វើ​
​ទៅបាន ឥតមាន​ខណ្ឌ​ទេ​, ព្រះរាជ​ខណ្ឌ ។​

ខន្ធ​
(​ខ័ន​)
​នាមសព្ទ​
( បា​.; សំ​. ស្កន្ធ ) ក​; ដើម​; គំនរ​; ពួក​, កង​, ប្រជុំ​; កំណត់​
​ខន្ធ ៥ គឺ​រូបក្ខន្ធ​, វេទនាខន្ធ​, សញ្ញាខន្ធ​, សង្ខារក្ខន្ធ​, វិញ្ញាណក្ខន្ធ ។ ទម្លាយ​ខន្ធ ឬ រំលាងខន្ធ គឺ​ស្លាប់​។ រំលត់​ខន្ធ គឺ​ចូល​និព្វាន ។​

​ខណ្ឌសញ្ញា​
(​ខ័ន​-​ឌៈ​-​សាញ់​-​ញ៉ា​)
នាមសព្ទ​
( បា​. ) សញ្ញា​មាន​រូប​យ៉ាងនេះ ( ។ ) សម្រាប់​ប្រើ​រាំង​ឃ្លា ឬ សង្កាត់​នៃ​សេចក្តី​មួយៗ ឲ្យ​ដាច់ស្រឡះ​ដោយឡែក​ពីគ្នា ។ វេ​វ​. ល្បះ ។​

​ខណ្ឌសីមា​
(​ខាន់​-​ឌៈ​-​សី​ម៉ា​)
នាមសព្ទ​
( បា​. ) សីមា​តូច ។ ឈ្មោះ​ពទ្ធសីមា​តូច ដែល​ព្រះ​ភិក្ខុសង្ឃ​សន្មត ដោយ​ញត្តិទុតិយកម្ម​វាចា ផ្តាច់ចេញ​ចាក​មហា​សីមា ដើម្បី​ធ្វើ​សង្ឃកម្ម​ដោយ​ងាយ ( ព​. វិ​. ពុ​. )

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​អភិរក្ស​សត្វព្រៃ ...

​ដោយៈ ដេប៉ូ / មណ្ឌលគិរីៈ ...

អាជ្ញាធរ​ខណ្ឌចំការមន និង​...

​ដោយៈ រ៉ា​ម៉ន ភ្នំពេញៈ អា...

​សមត្ថកិច្ច ឲ្យ​ម្ចាស់​ហា...

​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ...

​ក្រុមការងារ​សុខាភិបាល​ខេ...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...