ដោយៈសរិទ្ធ / ភ្នំពេញៈ បុរសជនជាតិចិន ពីរនាក់ ដែលជាប់ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន ជាង ១ គីឡូក្រាម ខុសច្បាប់ បានត្រូវតុលាការ សម្រេចឃុំខ្លួន ដាក់ពន្ធនាគារ នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ដើម្បីរង់ចាំការស៊ើបអង្កេត រកគូកន និងមេក្លោង ជាបន្តទៀត។
បុរសជនជាតិចិន ពីរនាក់នេះ ឈ្មោះ ហ្សេវ ចឹងអ៊ី អាយុ ៣២ ឆ្នាំ និងឈ្មោះ យូ ហៃយ៉ុង អាយុ ២៦ ឆ្នាំ បានត្រូវកម្លាំងជំនាញ (ក៣) របស់មន្ទីរប្រឆាំងគ្រឿងញៀន បើកការស្រាវជ្រាវ រហូតឃាត់ខ្លួនបាន កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៩និង៤០នាទី យប់ នៅចំណុចក្បែររង្វង់មូល សម្ដេចសង្ឃ ជួន ណាត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រមទាំងដកហូតថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ១.០០០,៦៦ ក្រាម ទុកជាវត្ថុតាង៕/V