ដោយៈ ស​រិ​ទ្ធ / ព្រះសីហនុៈ យុវជន​ដែល​កំពុង​បន្សាប​គ្រឿងញៀន នៅក្នុង​មជ្ឈមណ្ឌល ស្តារនីតិសម្បទា កែវផុស ខេត្ត​ព្រះសីហនុ ចំនួន ៥០ នាក់ បាន​ហែក​បង្អួច រត់​ចេញពី​មណ្ឌល កាលពី​ម៉ោង ១១ យប់​ថ្ងៃ​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ នោះ រហូតមកដល់​ព្រឹក ថ្ងៃទី​២១ នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ មាន​នគរបាល កងរាជអាវុធហត្ថ ស្រុក​ព្រៃនប់ និង​ស្រុក​ស្ទឹងហាវ បាន​សហការ ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ តាមរក​ឃើញ​វិញ ចំនួន ៧ នាក់ និង​កំពុង​តាម​ស្វែងរក អ្នក​ដែល​កំពុង​រត់គេច បន្តទៀត​។​

​សមត្ថកិច្ច បានបញ្ជាក់​ថាៈ យុវជន​បន្សាប​គ្រឿងញៀន ក្នុង​មជ្ឈមណ្ឌល​ស្តារនីតិសម្បទា កែវផុស​នេះ មាន​ចំនួន​សរុប ១០៣ នាក់ ដែល​ទើប​បញ្ជូន​មកពី មជ្ឈមណ្ឌល​ស្តារនីតិសម្បទា ក្រាំងធ្នង់ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ គឺជា​ជនរងគ្រោះ ដោយសារ​គ្រឿងញៀន ដែល​ចាំបាច់​ត្រូវ ស្តារនីតិសម្បទា​ឡើងវិញ តាមរយៈ​ការ​បន្សាប​គ្រឿងញៀន ពី​ក្នុង​ខ្លួន និង​ជួយ​បណ្តុះបណ្តាល មុខជំនាញ​ផ្សេងៗ​បន្ថែមទៀត ដើម្បី​ឲ្យ​ក្លាយជា​យុវជន ល្អ​ឡើងវិញ ៕/V