Home ព័ត៌មានជាតិ សង្គម វេទិកា​ពិគ្រោ...

វេទិកា​ពិគ្រោះ​យោបល់ ក្រុមប្រឹក្សា​ខេត្ត​ឧ​ត្ត​រ​មានជ័យ ផ្តោតលើ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩

ដោយៈ ភ្នំ​ស្វាយ – អូរ​ស្មាច់ / ឧ​ត្ត​រ​មាន​ជ័​យៈ ក្រុមប្រឹក្សា​ខេត្ត និង​គណៈ​អភិបាល ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ ឆ្នាំ​ទី​២ អាណត្តិ​ទី​៣ របស់ខ្លួន ដោយបាន​ផ្តោតលើ ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ឯ​ការដោះស្រាយ​សំណូមពរ​នានា របស់​ពលរដ្ឋ និង​ការអភិវឌ្ឍ​មូលដ្ឋាន ទុក​មួយអន្លើ​សិន ។​

​លោក ស៊ី ប្រា​សិទ្ធិ ប្រធាន​ក្រុមប្រឹក្សា ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ថ្លែង​កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា នេះ​ថាៈ ដូច​មុនៗ​ដែរ គោលបំណង នៃ​ការបើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ គឺ​ដើម្បី​បង្កើន​នូវ​វប្បធម៌​ពិភាក្សា រវាង​ក្រុមប្រឹក្សា រដ្ឋបាលខេត្ត ថ្នាក់ក្រោម​ជាតិ ដៃគូ​អភិវឌ្ឍន៍​នានា សម្រាប់​លើកកម្ពស់ គណនេយ្យភាព តម្លាភាព និង​សមធម៌ ក្នុង​កិច្ចដំណើរការ អភិបាលកិច្ច​ល្អ និង​តាមបែប​ប្រជាធិបតេយ្យ នៅ​មូលដ្ឋាន​។​

​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត នាយក នាយករង​រដ្ឋបាល​សាលាខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​-​អង្គភាព អភិបាលក្រុង​ស្រុក កងកម្លាំងប្រដាប់អាវុធ ទាំងបី​ប្រភេទ មេឃុំ ចៅសង្កាត់ មេភូមិ បាន​ចូលរួម​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ខេត្ត ចាប់ពី​ថ្ងៃទី​១៧ -១៨ -២០ ខែ​វិច្ចិកា ឆ្នាំ​២០២០ តាម​ក្រុង ស្រុក ចំនួន​៥ នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ វេទិកា​នេះ បាន​ផ្តល់ព័ត៌មាន ដល់​ប្រជាពលរដ្ឋ នូវ​សមិទ្ធផល ដែល​រដ្ឋបាលខេត្ត សម្រេចបាន និង​គម្រោង​ជា​អាទិភាព​អភិវឌ្ឍន៍ ការដោះស្រាយ​នានា ក្នុង​ឆ្នាំ​ខាងមុខ ។

​ជាពិសេស​នោះ នឹង​ផ្តល់ឱកាស​ដល់ ប្រជាពលរដ្ឋ បាន​បញ្ចេញ​នូវ​មតិយោបល់ ព្រមទាំង​លើកឡើង ពី​ក្តី​ព្រួយបារម្ភ​រួម ទាំង​បញ្ហា​ប្រឈម​របស់ខ្លួន នៅក្នុង​មូលដ្ឋាន ដែល​បងប្អូន​ប្រជាពលរដ្ឋ កំពុង​រស់នៅ ដើម្បីអោយ​វាគ្មិន បកស្រាយ និង​នាំយក​បញ្ហា​ទាំងនេះ មក​ពិចារណា ពិភាក្សា នាំគ្នា​ដោះស្រាយ និង​ឆ្លើយតប ប្រកបដោយ​ប្រសិទ្ធភាព​។ ប៉ុន្តែ​អ្វីៗ អាច​ទុក​មួយ​ឡែក​សិន ដោយ​វេទិកា សូម​អំពាវនាវ ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច គ្រប់​ជាន់ថ្នាក់ រួមទាំង​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​អនុវត្ត វិធានការ​បង្ការ​ទប់​ស្កាត់ ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ សិន​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លួចបាន​ភ្លាម បម្រុង​ដឹក​ច...

​ដោយៈ វណ្ណៈ/ព្រះសីហនុៈ លោ...

ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រ...

​ប្រែ​សម្រួលៈ​វាសនា​/​ញូវ...

អ្នកបើក​រ៉ឺម៉ក​លក់​ផ្កា ស...

ដោយៈ វណ្ណៈ/ព្រះសីហនុៈ បុរ...

កម្មការិនី​រោងចក្រ​ម្នាក់...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ក...