ថ្ងៃទី​២០ ខែមេសា ២០១៨

1403
ចែករម្លែក

​ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​បើ​ចង់​លេង​ហ៊ុន ឬ​បណ្តាក់ទុន​រកស៊ី​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​មួយចំនួន​ផងដែរ​។ ក្នុង​ថ្ងៃ នេះដែរ​ដោយសារ​ដួង​រាសី​គាប់ប្រសើរ​ដូចនេះ​លោកអ្នក​គប្បី​រក​ការងារ​ថ្មីៗ​បំពេញ​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​លូតលាស់​ទៅមុខ​និង​ត្រជាក់ត្រជុំ​ប្រពៃ​៕

ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​ពីព្រោះថា ផល​មិនល្អ​ងាយ​រត់​ចូល​ជាង​សព្វមួយដង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មានការ​ប្រែ ប្រួល​ប្តូរផ្លាស់​ឥតឈប់ឈរ​ហើយ​មាន​ការដាំ​ក្បាល​ចុះ​ខ្លាំង​ដូច្នេះហើយ​ត្រូវ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​អាច​ចៀស​ផុតពី​ជម្លោះ​ពាក្យសម្តី​ទាំងពួង​ទៅរួច​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​បែរខ្នង​ដាក់គ្នា​ច្រើន​ដោយសារ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកមាន​ការរីកលូតលាស់​ជា​សន្សឹមៗ​ទៅមុខ ឥត​ថយក្រោយ​ទេ ហើយ​បើ​មានការ​ពុះពារ​ធ្វើ​អ្វីមួយ​ផង​តែង​ទទួល​ផ្លែផ្កា​មកវិញ​ដូច​ជាទី​កក់ក្តៅ ។ ក្រៅពីនេះ​ការប្រកប​ការងារ​លោក​អ្នក​មិនត្រូវ​ហ៊ាន​រិះគន់​ចៅហ្វាយនាយ​ឡើយ​ប្រយ័ត្ន​ជញ្ជាំង មាន​ត្រចៀក​កើតមាន​រឿង​រាវ​ជាប់កុន​ដល់​អាត្មា​ខ្លួន​វិញ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ ជួញ​ទីជិត​ឆ្ងាយ​មិនសូវ​ដូច​សមប្រកប​ប៉ុន្មាន​ដែរ​គឺ​ច្រើន​ខកបំណង​ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ថែមទៀត​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​រកាំចិត្ត​និង​ចម្រូងចម្រាស​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​អារម្មណ៍​របស់លោក​អ្នក​ងាយ​ជួប​បញ្ហា​តប់​ប្រ​ម៉​ល់​បង្កើតជា​រឿងរ៉ាវ ជាមួយ​អ្នកដទៃ​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ កើតឡើង​។ ក្រៅពីនេះ​ការប្រកប​ការងារ​ក៏​តែងមាន​ការរាំងស្ទះ​និង​មាន​បញ្ហា​ច្រើនជាង​សព្វដង ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក ឬ​ផ្លូវអាកាស​ក្តី​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​គ្រួសារ​ទៅរួច​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​អស់សង្ឃឹម​ព្រោះតែ​ម្នាក់ៗ​គិត​ច្រើនតែ​ម្នាក់ឯង​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​ចេះ​ថ្លឹងថ្លែង​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប គ្មាន​បញ្ហា​ចោទឡើង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច ត្រូវគេ​ប្រឆាំង​និង​ស្តីបន្ទោស​ផង​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ចៀសផុត​ផល​អាក្រក់ៗ​ទាំងពួង​ទៅរួច​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ពុំគប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់​ក្នុង​ចិត្ត​ច្រើនពេក​ឡើយ ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​តែ​កើតរឿង​រាវ​ជម្លោះ​វិវាទ​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​សម្រេចចិត្ត​អ្វីមួយ​តែង​ទទួលផល​ប្រយោជន៍​មក វិញ​នៅពេល​ក្រោយ​ផង​។ ក្រៅពីនេះ​បើ​លោកអ្នក​ទៅកាន់​ទីកន្លែង​ណាក៏ដោយ​មានតែ​ក្រុមមនុស្ស ស្វាគមន៍​រាក់ទាក់​និង​អាណិត​ស្រឡាញ់​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។ ទោះបី យ៉ាងណា​ការធ្វើដំណើរ​ចូរ​ប្រយ័ត្ន​បញ្ហា​មិនល្អ​រត់​ចូល​នាំ​ពិបាក​ទប់ទល់​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​បញ្ហា​ឈឺខ្លួន​ប្រាណ​ឬ​ការបាត់បង់​ប្រាក់កាស​ដោ​យ ប្រការ​ណាមួយ​។ ក្រៅពីនេះ​ការប្រកប​ការងារ​ឱ្យ​ប្រយ័ត្ន​ការ​ចាញ់​ប្រៀប​គេ​ដោយ​ប្រកា​រណា មួយ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅ​មុខជា​សន្សឹមៗ​ឥត​ថយក្រោយ​ទេ តែ​យ៉ាងណា​បើ​លោកអ្នក​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ឱ្យ​ប្រយ័ត្ន​បន្តិច​ព្រោះ​ងាយ​ខាតបង់ និង​ចាញ់បោក​គេ​ណាស់​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​។

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូ​ស្នេហា​កំលោះ​ក្រមុំ​បើ​មាន​ជម្លោះ​វិវាទ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ដោះស្រាយ​បំផុត​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​តែង​ជួប​បញ្ហា​ស្មុគស្មាញ​និង​ពិសេស​ក្រុម មនុស្ស​តាម​ព្យាបាទ​យាយី​ច្រើន​ផង​។ សម្រាប់​ថ្ងៃនេះ​ដែរ​ដួង​រាសី​ល្អជា​មធ្យម​ដូចនេះ​បើទោះបី ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​មិនអាច​លោភលន់​បានទេ​ពីព្រោះថា​ផល​ល្អ​ក្រក់​នោះ​ក៏មាន​ច្រើន​នៅ​ចំពោះមុខ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តានតឹង​ណាស់​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​ដឹកមុខ​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​រាល់​ឧបទ្រព ចង្រៃ​តែង​រត់ចេញ​ហើយ​រឿង​រាវ​ល្អៗ​រត់​ចូល​មកវិញ​។ ក្រៅពីនេះ​លោកអ្នក​នៅមាន​រឿងរ៉ាវ​ល្អៗ គួរឱ្យ​សប្បាយចិត្ត​កើតឡើង​ផងដែរ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​វិញ​មាន​ភាព​កាក់កប​ល្អ​ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​តែង​ផ្តល់​ផ្លែផ្កា​គួរសម​មួយចំនួន​ផង ។​

រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​មិនមាន​អ្វី​ប៉ះទង្គិច​ដល់​លោកអ្នក​ច្រើន​ទេ ប៉ុន្តែ​យ៉ាងណា​ការ ប្រកបការងារ​តោង​តែ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​ផងដែរ​ពីព្រោះ​ការប៉ង​អាក្រក់​របស់គេ​នៅតែមាន​ឥត​ធូរស្បើយ​ឡើយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​ហើយ​ការ​ជួញ​ឆ្ងាយ​ទៀតសោត​ក៏​តែង​ហុច​ផល​កម្រៃ​ជាង​ការ​ជួញ​ជិត​ជានិច្ច​។ ការធ្វើដំណើរ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​

រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​កើត​មានការ​រង្គោះរង្គើ​ព្រោះតែ​អ្នក​ទី​បី​ចូលមក​ឡូកឡំ​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។ ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ​ពិសេស​បើ​ចង់​ប្រកបការងារ រយះពេល​វែង​ឬ​បណ្តាក់ទុន​លើ​អ្វីមួយ​គប្បី​គិតគូ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំនោះ​ទេ​ផល​មិនល្អ ងាយ​ឈានចូល​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ទី ជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ល្អប្រសើរ ម្ល៉ោះហើយ​ទោះ​ប្រកបការងារ​អ្វី ឃើញថា​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។ ទោះបីយ៉ាងណា​សម្រាប់​បុរស​នា ពេលនេះ​ទោះ​ធ្វើ​អ្វី​តោង​តែ​រួសរាន់​ក្រែង​បាន​ជោគជ័យ​ដូច​បំណង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​នៅថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​ទីកន្លែង​លក់ដូរ​ឬ​ផ្លាស់ប្តូរ​របរ​ថ្មី​ក៏​តែងមាន​ភាព សម​ដូច​ប្រកប​ច្រើន​ដែរ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​ប្រពៃ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម