Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត​ពាក់​ស...

រថយន្ត​ពាក់​ស្លាក​លេខ ខេមរភូមិន្ទ បើក​លឿន​ជ្រុល​ចង្កូត ធ្លាក់​ពីលើ​ផ្លូវ ក្រឡាប់​ច្រើន​ត្រឡប់​

​ដោយៈ សុខុម / ស្ទឹងត្រែងៈ រថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ បាន​ជ្រុល​ចង្កូត ធ្លាក់​ពីលើ​ផ្លូវ ដោយសារ​អ្នកបើកបរ បញ្ជា​រថយន្ត ក្នុង​ល្បឿន​លឿន បណ្ដាលឱ្យ​ក្រឡាប់ ជាច្រើន​ត្រឡប់ នៅលើ​ផ្លូវ​ក្រួស​ក្រហម ចូលទៅ​ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ សែន​ជ័យ នៅវេលា​ម៉ោង ៨ ព្រឹក ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០​។ នៅក្នុង​ហេតុការណ៍​នោះ បណ្ដាលឱ្យមាន​មនុស្ស រងរបួស​ចំនួន ពីរ​នាក់ គឺ​របួសធ្ងន់​ម្នាក់ របួសស្រាល​ម្នាក់ ។

​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា រថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ បានធ្វើ​ដំណើរ ពី​ទឹកដី​ខេត្តព្រះវិហារ មកកាន់​ខេត្តស្ទឹងត្រែង​។ លុះ​ពេលមកដល់ ចំណុចកើតហេតុ ភូមិសាស្ត្រ​ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ សែន​ជ័យ អ្នកបើកបរ បាន​បញ្ជា​រថយន្ត ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​ទៅលើ​ផ្លូវ​ក្រាល​ក្រួស​ក្រហម បណ្ដាលឱ្យ​រអិល​កង់ ធ្លាក់​ពីលើ​ផ្លូវ​តែម្តង​។​

​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពេល​កើតហេតុ ភ្លាមៗ​នោះ សមត្ថកិច្ច មិនទាន់​ដឹង​អត្តសញ្ញាណ ជនរងគ្រោះ​នៅឡើយ​ទេ​។ អាជ្ញាធរ​ឃុំ​ព្រះ​រំកិល បាន​បញ្ជូន​ជនរងគ្រោះ មកកាន់​មន្ទីរពេទ្យ ខេត្តស្ទឹងត្រែង ដើម្បីឱ្យ​គ្រូពេទ្យ ជួយសង្គ្រោះ​បន្ទាន់​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ត្រាំ​សន្យា​បន្ត​ជំទាស់​ល...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

​ឃុំខ្លួន​បុរស​ម្នាក់​ជួញ...

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​...

អ្នក​ប្រឆាំង​តវ៉ា​ថៃ ជួបជ...

​ប្រែ​សម្រួលៈ​វាសនា​/​បាង...

នាយករដ្ឋមន្ត្រី​ហៅ​ការឆ្ល...

​ដោយៈ​តារា​រិ​ទ្ធ​/​ស...