Home ព័ត៌មានអន្តរជាតិ គ្រោងឆ្អឹង​ដា...

គ្រោងឆ្អឹង​ដាយ​ណូស័​រពីរ​ក្បាល​ប្រយុទ្ធ​គ្នាដ​ល់​ងាប់​កាលពី​៦៧ លាន​ឆ្នាំ​ទីបំផុត​ត្រូវបាន​ដាក់​បង្ហាញ​ជា​សាធារណៈ

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ គ្រោងឆ្អឹង​ដាយ​ណូ​ស័រ​ពូជធី​រិច (T-rex) រក្សា​បាន​ល្អ​ទាំង​ស្រុង​ដំបូង​បង្អស់​លើ​ពិភពលោក​ដែល​កប់​នៅក្នុង​ដីល្បាប់​បន្ទាប់ពី​ប្រយុទ្ធ​មួយ​ស្មើ​រហូតដល់​ងាប់​ជាមួយ​​ដាយ​ណូ​ស័រ​ពូជ​ត្រាយ​សេរ៉ា​ថប់ (Triceratops) កាលពី ៦៧ លាន​ឆ្នាំមុន ត្រូវបាន​បង្ហាញ​ដោយ​អ្នកវិទ្យាសាស្ត្រ​។​

​ដាយ​ណូស័​រទាំង​ពីរ ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា “​ដាយ​ណូស័​រវ៉ៃ​មួយ​ស្មើ​” ត្រូវបាន​រក្សា​រួមគ្នា​បាន​យ៉ាង​ល្អ​នៅក្នុង​អ្វី​ដែល​គេ​គិតថា​ជា​ការប្រទូសរ៉ាយ​រវាង​សត្វ​មំសាសី​ទាំង​ពីរ​រហូតដល់​ងាប់​។​

​រូបរាង​សាកសព ស្នាម​លើ​ស្បែក និង របួស​រួមទាំង​ធ្មេញ​របស់​ដាយ​ណូ​ស័រធី​រិ​ចជាប់​នៅក្នុង​ខ្លួន​របស់​ដាយ​ណូស័​រត្រា​យ​សេរ៉ា​ថប់ នៅតែ​អាច​មើលឃើញ​នៅ ៦៧ លាន​ឆ្នាំ ក្រោយ​ការប្រយុទ្ធ​គ្នា​ដ៏​សាហាវ​។​

​គ្រោងឆ្អឹង​របស់​ពួក​វា​ត្រូវបាន​មើលឃើញ​ដោយ​មនុស្ស​តែ​ប៉ុន្មាន​សិប​នាក់​ប៉ុណ្ណោះ ចាប់តាំងពី​ពួកវា​ត្រូវបាន​រក​ឃើញ​ក្នុង​ឆ្នាំ ២០០៦ នៅ​រដ្ឋ​ម៉ុន​តា​ណា សហរដ្ឋ​អាម៉េរិក ដោយ​ពួក​អ្នកប្រមាញ់​ហ្វូ​ស៊ីល​អាជីព​។​

​គេ​ត្រូវ​ចំណាយពេល​ជាច្រើន​ឆ្នាំ​ដើម្បី​ទាញយក​គ្រោងឆ្អឹង​ទម្ងន់​សរុប ១៤​តោន​និង​រៀបចំ​ការលក់​គ្រោងឆ្អឹង​ពួក​វា​ដោយ​អង្គការ​សារមន្ទីរ​វិទ្យាសាស្ត្រ​ធម្មជាតិ​ខា​រ៉ូ​លីណា​ខាងជើង​ក្នុងតម្លៃ​មួយ​ដែល​គេ​​មិន​បញ្ចេញ​ឱ្យដឹង​។​

​អង្គការ​នេះ​បាន​បរិច្ចាគ​លុយ​ទាំងអស់​ឱ្យ​ទៅ​សារមន្ទីរ​វិទ្យាសាស្ត្រ​ធម្មជាតិ​ខា​រ៉ូ​លីណា​ខាងជើង នៅ​ទីក្រុង​រ៉ា​លិច នៃ​រដ្ឋ​ខា​រ៉ូ​លីណា​ខាងជើង​ដែល​គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​កន្លែង​តាំងពិព័រណ៍​សម្រាប់​​គ្រោងឆ្អឹង​ដាយ​ណូស័​រទាំង​ពីរ​នៅ​ឆ្នាំក្រោយ​៕

គ្រោងឆ្អឹង​របស់ “​ដាយ​ណូស័​រវ៉ៃ​មួយ​ស្មើ​” ត្រូវបាន​បង្ហាញ​ជា​សាធារណៈ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​អភិរក្ស​សត្វព្រៃ ...

​ដោយៈ ដេប៉ូ / មណ្ឌលគិរីៈ ...

អាជ្ញាធរ​ខណ្ឌចំការមន និង​...

​ដោយៈ រ៉ា​ម៉ន ភ្នំពេញៈ អា...

​សមត្ថកិច្ច ឲ្យ​ម្ចាស់​ហា...

​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ...

​ក្រុមការងារ​សុខាភិបាល​ខេ...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...