Home ព័ត៌មានជាតិ សន្តិសុខ តុលាការ ឃុំខ្...

តុលាការ ឃុំខ្លួន​ជនសង្ស័យ ពីរ​នាក់ ករណី​គ្រឿងញៀន​

​ដោយៈ ស​រិ​ទ្ធ / កោះកុងៈ ជនសង្ស័យ​ចំនួន ពីរ​នាក់ បាន​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន ដាក់ពន្ធនាគារ នៅ​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោម​ការចោទប្រកាន់ ពីបទ​រក្សាទុក និង​ប្រើប្រាស់ សារធាតុ​ញៀន ខុសច្បាប់​។​

​ជនសង្ស័យ ឈ្មោះ ធី រី ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មុខរបរ កម្មករ មាន​ទីលំនៅ​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា និង​ឈ្មោះ សុខ វ៉ា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ បាន​ត្រូវ​កម្លាំង​នគរបាល ក្រុង​ខេមរភូមិន្ទ បាន​សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលដ​ង​ទង់ ឃាត់ខ្លួន កាលពី​ថ្ងៃទី​២០ ខែ វិច្ឆិកា នៅ​ចំណុច​ភូមិ​២ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ និង​បាន​ដកហូត​វត្ថុតាង ម្សៅ​ក្រាម​ស​ថ្លា ៤ កញ្ចប់ ៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular