ដោយៈប.ខុន/ភ្នំពេញៈចាប់ពីពេលរសៀលរហូតដល់យប់ថ្ងៃនេះ(២១វិច្ឆិកា)ភ្លៀងធ្លាក់រាយប៉ាយនៅតំបន់ទំនាបប៉ែកខាងកើតនិងខាងត្បូងនៃប្រទេសកម្ពុជា មានបរិមាណច្រើនជាងកាលពីថ្ងៃម្សិលមិញ ។ភ្លៀងបានរុញរហូតដល់ភាគពាយព្យនៃ ប្រទេសតែមានបរិមាណ មិនច្រើនដូចនៅប៉ែកខាងត្បូងនោះទេ ។ នេះបើតាមលោកចាន់ យុត្ថា អ្នក នាំ ពាក្យនិងជា រដ្ឋ លេខាធិ ការក្រសួងធនធានទឹកនិង ឧ តុនិយម បានប្រាប់ឱ្យរស្មី កម្ពុជានៅព្រឹកថ្ងៃទី ២១ខែវិច្ឆិកាឆ្នាំ២០២០។
អ្នកនាំពាក្យក្រសួងជំនាញបានបញ្ជាក់ថា ភ្លៀងនេះកើតឡើងដោ យសារឥទ្ធិពលម៉ាសខ្យល់ក្តៅរុញមកពីសមុទ្រប៉ា ស៊ីហ្វិកកាត់លើសមុទ្រចិនខាងត្បូងរួម ជាមួយ នឹងបាតុភូតផ្សេងៗ។បរិមាណទឹកភ្លៀងធ្លាក់អាចដល់ក្នុងកម្រិតពីមធ្យមទៅបង្គួរ តែមិនមានខ្យល់បក់បោកកើតឡើងខ្លាំងទេដោយនៅភាគខាងត្បូងរុញកាត់លើប្រទេសវៀតណាមនិង ឯនៅភាគពាយព្យរុញមកពីខាងសមុទ្រកោះកុង។ ប៉ុន្តែវានឹងអស់ទៅវិញនៅថ្ងៃទី២២ខែវិច្ឆិកាបើនៅមានភ្លៀងក៏មិនច្រើនដែរ។
លោកចាន់យុត្ថាបានឱ្យដឹងទៀតថាភ្លៀងរដូវវស្សានៅប៉ែកខាងជើងលើប្រទេសកម្ពុជាបានថមថយហើយតែរដូវវស្សានៅមិនទាន់ផុតទេ។ភ្លៀងមាននៅច្រើនតែលើប៉ែកខាងត្បូងប្រទេស។ឯអាកាសធាតុត្រជាក់ដល់រងារក៏មិនទាន់មកដល់ដែរ។ពីពេលនេះរហូតដល់ដាច់ខែវិច្ឆិកា ដោយសារស្ថានភាពអាកាសធាតុនៅពេលនេះមានការប្រែប្រួលខ្លាំងនៅក្នុងតំបន់និងក៏ដូចជានៅក្នុងប្រទេស កម្ពុជា៕សរន