Home ព័ត៌មានជាតិ សន្តិសុខ បុរស​មាន​វិបល...

បុរស​មាន​វិបល្លាស​ស្មារតី​ម្នាក់ ដេញ​កាប់​អ្នកភូមិ បណ្តាល​ឲ្យ​របួសធ្ងន់​-​ស្រាល​៥​នាក់​

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ បុរស​ម្នាក់ ដែល​អ្នកភូមិ ទទួលស្គាល់ថា មាន​វិបល្លាស​ស្មារតី ដោយសារតែ​បុរស​នោះ សេព​ថ្នាំញៀន និង​ផឹកស្រា​ខ្លាំង បាន​ដើរ​ស្រែក​ឡូឡា បង្ករ​រឿង​អ្នកភូមិ ដោយ​កាន់​ពូថៅ ដេញ​កាប់​មនុស្ស ក្នុងភូមិ បណ្តាល​ឲ្យ​របួសធ្ងន់​-​ស្រាល ចំនួន​៥​នាក់​។ រឿងហេតុ​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ៦ ល្ងាច ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ម្ដុំ​ស្រា​ផ្តិល ស្ថិត​ក្នុងភូមិ​សាមគ្គី​មានជ័យ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ត្រី នួន​នី ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថាៈ ប្រជាពលរដ្ឋ បាន​រាយការណ៍​ថា មាន​ជន​វិកលចរិត​ម្នាក់ ឈ្មោះ ក្លឹង សំណាង ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ បាន​យក​ពូថៅ​ដង​ឈើ ដេញ​កាប់​មនុស្ស នៅក្នុង​ភូមិ បណ្តាល​ឲ្យ​របួសធ្ងន់ ស្រាល ចំនួន​៥​នាក់ ។ បន្ទាប់ពី​សេចក្តីរាយការណ៍​នេះ បុរស​មាន​វិបល្លាស​ស្មារតី​នោះ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ឃាត់ខ្លួន​បាន​ហើយ​។​

​ជនសង្ស័យ បាន​ឆ្លើយថា ខ្លួនគេ បាន​ដេញ​កាប់​លើ ជនរងគ្រោះ អោយ​របួសធ្ងន់ ស្រាល បែបនេះ មកពី​ខ្លួន​ផឹកស្រា និង​ប្រើប្រាស់​គ្រឿងញៀន ខ្លាំងពេក បណ្តាល​ឲ្យ​បាត់បង់​ស្មារតី​។​

​លោក​វរសេនីយ៍ត្រី នួន​នី ណា​រ៉ូ បានឱ្យដឹងថាៈ ជនរងគ្រោះ ក្នុង​អំពើហិង្សា​ទាំង ៥ នាក់​នោះ មានៈ ១- ឈ្មោះ ឡាយ ម៉េង​លាភ ភេទ​ប្រុស អាយុ​៥​ឆ្នាំ ។​
២-​ឈ្មោះ ញិ​ន វណ្ណា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ។ ៣-​ឈ្មោះ ទូច ឡាយ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ទាំងពីរ​នាក់ បាន​រងរបួស​ធ្ងន់ ។ ៤-​ឈ្មោះ សេង ចាន់​តារា ភេទ​ស្រី អាយុ​៥១​ឆ្នាំ និង​៥- ឈ្មោះ ទូច ឡុ​ក ភេទ​ប្រុស អាយុ​៧២​ឆ្នាំ រងរបួស​ស្រាល​។ ជនរងគ្រោះ​ទាំង ៥​នាក់ រស់នៅ​កន្លែងកើតហេតុ ខាងលើ​។​

​ទោះបីជា​ជនសង្ស័យ មើលទៅ ហាក់ដូចជា ជន​វិកល​ច​រឹត ក៏ដោយ តែ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត និង​ខេត្តបន្ទាយមានជ័យ បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត សិន​ដែរ ដើម្បី​ចាត់ការ តាម​នីតិវិធី​ច្បាប់​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ចិន​នឹង​ដាក់​ចេញ​នូវ​ពន្ធ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

MiG-29k​របស់​ឥណ្ឌា​ធ្លាក់...

​ប្រែ​សម្រួលៈ​វាសនា​/​មូ​...

បញ្ជូន​មន្ត្រីនគរបាល​ប៉ុស...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ព្យួរ​មុខតំណែង​មេបញ្ជាការ...

​ដោយៈ ទេព មង្គល / ភ្នំពេញ...