Home ព័ត៌មានអន្តរជាតិ ជប៉ុន​បញ្ចេញ​...

ជប៉ុន​បញ្ចេញ​នាវាចម្បាំង​ទំនើប​អាច​គេចចេញ​ពី​ការចាប់​របស់​រ៉ា​ដា​

​ប្រែ​សម្រួលៈ​វាសនា​/​តូ​ក្យូ​៖ ​កងទ័ពជើងទឹក​ជប៉ុន នៅ​សប្តាហ៍​នេះ​បាន​បញ្ចេញ​នាវាចម្បាំង​បំបាំងកាយ​(​គេចចេញ​ពី​ការចាប់​របស់​រ៉ា​ដា​)​ដំបូង​របស់​ខ្លួន​។ វា​ជា​ប្រភេទ​នាវ​ហ្វ្រី​ហ្កា​ត​ទំនើប តូច​ជាង​នាវាចម្បាំង​​ប្រភេទ​ដូចគ្នា​មុនៗ​។​ទោះជា​យ៉ាងណា នាវា​នេះ​ត្រូវបាន​គេ​រិះគន់ថា ផលិត​ឡើងំ​រាប់​ប្រយុទ្ធ​ជាជាង​ការពារ​ខ្លួន​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​វិច្ឆិកា ក្រុមហ៊ុន​ផលិត​នាវា​មី​ត​ស៊ុយ​( Mitsui)​បាន​ប្រារព្វ​ពិធី​ដាក់​ដំណើរការ​នាវា​គុ​ម៉ាណុ​(Kumano) ជា​នាវា​ហ្វ្រី​ហ្កា​ត​ថ្នាក់​30FFM​ដំបូង នេះ​បើ​តាម​ការផ្សាយ​របស់​កា​សែ​ត​The Asahi Shimbun ។​

​យោង​តាម​កាសែត​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​តូ​ក្យូ​នេះ នាវា​មាន​តំលៃ​សាងសង់​ចំនួន​៤៤៣​លាន​ដុល្លារ​ស្មើនឹង​២​ភាគ​៣​នៃ​តំលៃ​ផលិត​នាវា​ធម្មតា​ធំ​ជាង​នេះ​មួយ​គ្រឿង​។​ទោះជា​តូច​និង​តំលៃថោក​ជាង​ ក៏​នាវា​Kumano ត្រូវបាន​បំពាក់​គ្រឿង​បរិក្ខា​ទំនើប​ជាង​។​វា​ផ្ទុក​កាំ​ជ្រួច​RIM-116 Rolling Airframe​និង​កាំជ្រួច​ប្រឆាំង​នាវា​MHI Type 17 ព្រម​ទាំង​កន្លែង​ចុះចត​ឧទ្ធម្ភាគចក្រ តែ​ខ្វះ​សមត្ថភាព​​ការពារ​ខ្លួន​សំខាន់ៗ​។​

​នាវា Kumano​មាន​ប្រវែង​តែ​១៣២,៥​ម៉ែត្រ និង​ទម្ងន់​ប្រមាណ​៤.០០០​តោន ស្រាល​ជាង​នាវា​ពិឃាត​ប្រហែល​ពាក់កណ្តាល​។​រាង​របស់​វា​មាន​ច្រើន​មុំ គឺ​អ្នក​រចនា​ផលិត​ឡើង​សំរាប់​គេច​ពី​ការចាប់​របស់​រ៉ា​​ដាស​ត្រូវ​មានន័យថា វា​អាច​គេ​ចេញពី​ការ​គំរាម​បានល្អ​ជាង​នាវា​ផ្សេងៗ​៕

​ក្រុមហ៊ុន​ផលិត​នាវា Mitsui​បាន​ប្រារព្វ​ពិធី​ដាក់​ដំណើរការ​នាវា​Kumano​កាលពី​ថ្ងៃ​១៩​វិច្ឆិកា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​អភិរក្ស​សត្វព្រៃ ...

​ដោយៈ ដេប៉ូ / មណ្ឌលគិរីៈ ...

អាជ្ញាធរ​ខណ្ឌចំការមន និង​...

​ដោយៈ រ៉ា​ម៉ន ភ្នំពេញៈ អា...

​សមត្ថកិច្ច ឲ្យ​ម្ចាស់​ហា...

​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ...

​ក្រុមការងារ​សុខាភិបាល​ខេ...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...