Home ព័ត៌មានជាតិ សន្តិសុខ ​ស្ថានភាព​ជំង...

​ស្ថានភាព​ជំងឺ​អ្នកស្រី ទ្រី សុ​ផានិត បាន​ធូរស្រាល ក្រោយពី​តុលាការ​អនុញ្ញាត ឲ្យ​សម្រាក​ព្យាបាល នៅ​គេហដ្ឋាន ជា​បណ្តោះអាសន្ន​

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ អ្នកស្រី ទ្រី សុ​ផានិត ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន តាមរយៈ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន របស់​តុលាការ ពីបទ​ចោទប្រកាន់ «​បរិហារកេរ្តិ៍​ជា​សាធារណៈ ញុះញង់​ឲ្យ​មានការ​រើសអើង និង​អំពើ នៃ​ការប្រកួតប្រជែង មិន​ស្មោះត្រង់ ប្រព្រឹត្តទៅ នៅ​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០១៨ រហូតដល់​ឆ្នាំ​២០២០» ដែលមាន​ប្អូនស្រី​របស់ខ្លួន គឺ​អ្នកស្រី ទ្រី ដា​ណា ជាដើម​បណ្តឹង​។​

​ប៉ុន្តែ​នៅពេល​បញ្ជូន មកដល់​តុលាការ ដោយសារតែ អ្នកស្រី ទ្រី សុ​ផានិត មាន​ភាព​តក់ស្លុត​ខ្លាំងពេក ចំពោះ​ការចាប់ខ្លួន ទាំង​ពុំ​បានដឹង​មុន ក៏​ស្រាប់តែ​បាន​ដួលសន្លប់ ក៏​ត្រូវបាន​សមត្ថកិច្ច បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ ។ ដោយសារ​ជំងឺស្រឺត​ផ្លូវចិត្ត របស់​នាង ហាក់​មាន​សភាព​ធ្ងន់ធ្ងរ ដល់​ថ្នាក់​បញ្ឈរភ្នែក ខណៈ​សរសៃ​នៅ​ខ្ចី គួរ​ឲ្យ​ព្រួយបារម្ភ នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ សមត្ថកិច្ច ក៏បាន​សម្រេច​ឲ្យ​គ្រួសារ ទទួល​យកទៅ​សម្រាក​ព្យាបាល នៅ​គេហដ្ឋាន​ជា​បណ្តោះអាសន្ន ស្ថិត​នៅឯ​បុរី​អ័​រ​គី​ដេ វីឡា​អូ​បែកខ្អម តាម​ការអនុញ្ញាត​ពី​តុលាការ ។​

​រយៈពេល​ប៉ុន្មាន​ថ្ងៃ កន្លងមក ពោលគឺ ថ្ងៃទី​២០ ខែវិច្ឆិកា អ្នកស្រី ទ្រី សុ​ផានិត ដែល​កំពុង​សម្រាក ព្យាបាល​នៅផ្ទះ ក៏បាន​បង្ហោះ​សារ ប្រាប់​ពី​ស្ថានភាព​ជំងឺ​របស់ខ្លួន ទៅកាន់​ពុក​ម៉ែ​បងប្អូន និង​អ្នកគាំទ្រ​ថា​៖ «​នាង​ខ្ញុំ ទ្រី សុ​ផានិត គិត​មក​ត្រឹម​ថ្ងៃទី​២០ ខែវិច្ឆិកា នេះ នាង​ខ្ញុំ បាន​ធូរស្បើយ​ខ្លះៗ​ហើយ​! សូម​អគុណ​ពុក​ម៉ែ​បងប្អូន និង​មិត្តភក្តិ​ទាំងអស់ ដែល​បានមក​សួរសុខទុក្ខ​នាង​ខ្ញុំ ដល់​មន្ទីរពេទ្យ និង​ពុក​ម៉ែ​បងប្អូន​ខ្លះទៀត ដែល​ជូនពរ និង​សួរសុខទុក្ខ​នាង​ខ្ញុំ តាម​ការ​ខំ​មិន សូម​ជួបតែ​សេចក្ដីសុខ គ្រប់ៗ​គ្នា​!»៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

Spursឡើង​មក​លេខ​១ ក្រោយ​ស...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន អញ្...

​ដោយៈ​តារា​រិ​ទ្ធ​-​គ...

យុទ្ធនាការ​ «​ស្អាត​ជា​ទម...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

ករណី​ពុល​ស្រា​នៅក្នុង​ស្រ...

ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្...