Home ព័ត៌មានជាតិ សន្តិសុខ ​យុវជន​ម្នាក់...

​យុវជន​ម្នាក់ បាន​ស្លាប់ ដោយសារ​បើក​ម៉ូតូ ទាំង​ស្រវឹង និង​មិន​ពាក់មួក​សុវត្ថិភាព​

​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ យុវជន​ម្នាក់ បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ បន្ទាប់ពី​ស្រវឹង ហើយ​បើក​ម៉ូតូ ដោយ​មិន​ពាក់មួក​សុវត្ថិភាព ទៅបុក​ពីក្រោយ​រថយន្ត ។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១០​និង​៤៥​នាទី​យប់ ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិតនៅ​ក្នុងភូមិ​សូរិយា​ថ្មី ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ សេស វិបុល អធិការនគរបាល ស្រុក​អូរជ្រៅ បានអោយដឹងថាៈ យុវជន​រងគ្រោះ ជា​អ្នកបើកបរ​ម៉ូតូ ឈ្មោះ ខុន រតនៈ អាយុ ២២ ឆ្នាំ រស់នៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។ ជនរងគ្រោះ ហើយក៏​ជា​អ្នកបង្ក​ខ្លួនឯង​នោះ បាន​បើក​ម៉ូតូ​ម៉ាក ហុងដា ហ្ស៊ូ​ម័​រ ពណ៌​ស លាយ​លឿង គ្មាន​ស្លាក​លេខ ។​

​នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ បាន​បើកបរ​ម៉ូតូ ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ក្នុងទិសដៅ​ពី​ខាងកើត ទៅខាង​លិច ក្នុង​ល្បឿន​លឿន ហើយ​មិន​ពាក់មួក​សុវត្ថិភាព ។ ម៉ូតូ​បាន​បុក​ពីក្រោយ​រថយន្ត​ធុន​ធំ ក្នុងទិសដៅ​ស្របគ្នា បណ្តាល​ឲ្យ​ស្លាប់ នៅនឹងកន្លែង​តែម្តង ។ ខណៈនោះ អ្នកបើកបរ​រថយន្ត បាន​បើក​គេចខ្លួនបាត់ ៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ដាក់លក់​ឈើ​ដូច​ផ្សារ​ត្រី...

ដោយៈ សុខុម / ស្ទឹងត្រែង​:...

គ្រូពេទ្យនឹងចុះទៅយកវត្ថុស...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

ក្រសួង​អប់រំ លើក​ពេល​ប្រក...

​ដោយៈ ដេប៉ូ / ភ្នំពេញៈ ដើ...

សមត្ថកិច្ច ឲ្យ​ស្ត្រី​ម្ន...

ដោយៈ ស​រិ​ទ្ធ / បាត់ដំបងៈ...