Home ព័ត៌មានជាតិ សន្តិសុខ ​ឃាត់ខ្លួន​ជន...

​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​រួមភេទ​ជាមួយ​អនីតិជន នៅក្នុង​ផ្ទះសំណាក់​

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្រាំងធ្នង់ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​រួមភេទ ជាមួយ​អនីតិជន នៅក្នុង​ផ្ទះសំណាក់ បឹង​ឈូក បន្ទប់​លេខ​២០៦ ផ្លូវ​បេតុង ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ កាលពី​ល្ងាច​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ ។ ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នោះ ធ្វើតាម​ពាក្យបណ្តឹង​របស់ អាណាព្យាបាល ក្មេងស្រី​រងគ្រោះ ដែល​បាន​ប្តឹង ។​

​គួររំលឹកថា ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​យប់ ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២០ បង្កដោយ​ជនសង្ស័យ​ម្នាក់ ឈ្មោះ រុំ ចាន់​សា​រ៉ា ភេទ​ប្រុស ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់​នៅផ្ទះ​សង់​ថ្មី ផ្លូវ​បេតុង ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ បាន​ជិះ​ម៉ូតូ​ដឹក​ជនរងគ្រោះ ចូល​ផ្ទះសំណាក់ បឹង​ឈូក រួច​ដោះ​សំលៀកបំពាក់ ធ្វើ​សកម្មភាព​រួមភេទ ជាមួយ​ជនរងគ្រោះ រហូត​បានសម្រេច​។ ជនរងគ្រោះ ឈ្មោះ ឡ​. ស​.​ឡ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​សង់​ថ្មី ផ្លូវ​បេតុង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។​

​សម​ត្ត​កិច្ច បាន​បន្តថាៈ បច្ចុប្បន្ន ជនសង្ស័យ កំពុង​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ តាម​នីតិវិធី​ច្បាប់​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ ​ហោរាសាស្ត្រ​

​ប្រចាំថ្ងៃ​ពុធ ទី២ ខែធ្ន...

អន្តេវាសិក​,​អន្តេវាសិន​,...

ដោយៈ​ដកស្រង់​ពី​វចនានុក្រ...

រដ្ឋាភិបាល​កម្ពុជា​ជួយ​ម៉...

​ដោយៈ​បាយ័ន​/​ភ្នំពេញ...

ជួសជុល​លុប​ជង្ហុក សំបុកមា...

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​...