Home ព័ត៌មានជាតិ សន្តិសុខ ​បញ្ជូន​បុរស​...

​បញ្ជូន​បុរស​អាមេរិកកាំង​ម្នាក់ វាយ​ទូ អេ​ធី​អឹម របស់​ធនាគារ​ភ្នំពេញ​ពាណិជ្ជ មក​តុលាការ​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ នគរបាល​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ឈ្មោះ CHRISTOPER TERENCE BOWMAN អាយុ​៤៥​ឆ្នាំ ជនជាតិ​អាមេរិកកាំង នៅ​ចំណុច​សណ្ឋាគារ អា​ខ្វា​រៀស សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ក្រោយ​ធ្វើ​សកម្មភាព វាយកម្ទេច​ទូ អេ​ធី​អឹម ( ATM ) របស់​ធនាគារ​ភ្នំពេញ​ពាណិជ្ជ។​

​សមត្ថកិច្ច បានបញ្ជាក់ នៅ​ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ ថាៈ កាលពី​យប់ ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ សមត្ថកិច្ច បានទទួល​ពាក្យបណ្តឹង ពី​ជនរងគ្រោះ ដែលជា​ប្រធាន​សាខា ធនាគារ​ភ្នំពេញ​ពាណិជ្ជ សាខា​ផ្សារ​ថ្មី ពាក់ព័ន្ធ​ករណី បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ របស់​ធនាគារ​ភ្នំពេញ​ពាណិជ្ជ ទូ ATM ត្រង់ចំណុច​ផ្លូវ​ព្រះស៊ីសុវត្ថិ កែង​ផ្លូវ​១១០ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ។​

​ឆ្លងតាម​ការសាកសួរ , ជនសង្ស័យ បាន​សារភាពថា ខ្លួន​ពិតជា​បាន វាយ​បំផ្លិចបំផ្លាញ​ម៉ាស៊ីន និង​ទ្វារ​ទូ ATM របស់​ធនាគារ​ភ្នំពេញ​ពាណិជ្ជ ពិតប្រាកដ​មែន ។

​បច្ចុប្បន្ន កម្លាំង​ការិយាល័យ​ជំនាញ បាន​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ ទៅ​អយ្យការ​អម សាលាដំបូង រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​ចាត់ការ តាម​នីតិវិធី ៕/V

​បុរស​អាមេរិកកាំង​ម្នាក់ បញ្ចេញ​កំហឹង​ជាមួយ​ទូរ ATM របស់​ធនាគារ​ភ្នំពេញ​ពាណិជ្ជ
​ដោយ​អង្គា​រ៍​ហេង​
​ភ្នំពេញ​៖​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ឈ្មោះ CHRISTOPER TERENCE BOWMAN អាយុ​៤៥​ឆ្នាំ ជនជាតិ​អាមេរិកកាំង នៅ​ចំណុច​សណ្ឋាគារ​អា​ខ្វា​រៀស សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ក្រោយ​ធ្វើ​សកម្មភាព វាយកម្ទេច​ទូរ ATM របស់​ធនាគារ​ភ្នំពេញ​ពាណិជ្ជ ។​

​សមត្ថកិច្ច បញ្ជាក់​នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ ថា កាលពី​យប់​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ សមត្ថកិច្ច​បានទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ ដែលជា​ប្រធាន​សាខា​ធនាគារ​ភ្នំពេញ​ពាណិជ្ជ សាខា​ផ្សារ​ថ្មី ពាក់ព័ន្ធ​ករណី បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ធនាគារ​ភ្នំពេញ​ពាណិជ្ជ ទូរ​ATM ត្រង់ចំណុច​ផ្លូវ​ព្រះស៊ីសុវត្ថិ កែង​ផ្លូវ​១១០ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ។​

​ឆ្លងតាម​ការសាកសួរ , ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន វាយ​បំផ្លិចបំផ្លាញ​ម៉ាស៊ីន និង​ទ្វារ​ទូរ ATM របស់​ធនាគារ​ភ្នំពេញ​ពាណិជ្ជ ពិតប្រាកដ​មែន ។

​បច្ចុប្បន្ន កម្លាំង​ការិយាល័យ​ជំនាញ បាន​កសាង​សំណុំរឿង និងបញ្ជូន​ជនសង្ស័យ ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...