Home ព័ត៌មានជាតិ សង្គម ​អំណោយ​លោក ហ៊...

​អំណោយ​លោក ហ៊ុន ម៉ា​ណែ​ត ប្រគល់ជូន​មណ្ឌល​សង្គ្រោះ​ជន​អស់សង្ឃឹម​ទី​២ នៅ​ខេត្តបន្ទាយមានជ័យ​

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ សំលៀកបំពាក់ គ្រឿងឧបភោគ​បរិភោគ សម្ភារ​សិក្សា សម្ភារ​ការិយាល័យ រួមទាំង​ថវិកា មួយចំនួនទៀត ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី និង​សប្បុរសជន​ដទៃទៀត ត្រូវបាន​ក្រុមការងារ សមាគម​សិស្ស​-​និស្សិត អាហារូបករណ៍ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ ម ត​) ប្រគល់ជូន​បុគ្គលិក និង​ក្មួយៗ នៃ​មណ្ឌល​សង្គ្រោះ​ជន​អស់សង្ឃឹម​ទី​២ នៅ​ខេត្តបន្ទាយមានជ័យ ដែល​រងគ្រោះ ដោយ​ទឹកជំនន់ នាពេល​កន្លងមក​។

​លោក ប្រាក់ ចាន់​ធី តំណាង​លោក ម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ​ទី​៦ នៃ​សមាគម​សិស្ស​-​និស្សិត អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត បានលើកឡើង​ថាៈ ដោយសារតែ​យើង​មាន​សុខសន្តិភាព និង​មាន​ថ្ងៃនេះ ទើប​យើង​បាន​ជួបជុំគ្នា ទោះបីជា​កូន​ទាំងអស់គ្នា នៅក្នុង​មជ្ឈមណ្ឌល ដែលជា​គ្រួសារ​ធំ នេះ​ក៏ដោយ​។ អ្វីៗ​ដែលមាន​សព្វថ្ងៃនេះ កើតចេញពី​សន្តិភាព បើ​គ្មាន​សន្តិភាព​ទេ កូនក្មួយ​ទាំងអស់គ្នា គឺ​គ្មាន​សេចក្តីសុខ ដើម្បី​មក​រួមរស់​ជួបជុំគ្នា ដោយ​សុខដុមរមនា ដូច្នេះ​ដែរ​។

​លោក​បាន​បន្តថា ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត លោក ហ៊ុន ម៉ា​ណែ​ត​និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី ព្រមទាំង​ថ្នាក់ដឹកនាំ គ្រប់លំដាប់​ថ្នាក់ បានគិត​គូរ​ពី​សុខទុក្ខ ប្រជាពលរដ្ឋ នៅ​ទូទាំងប្រទេស​។ ដោយឡែក លោក​បាន​មើលឃើញ ការលំបាក​របស់ មជ្ឈមណ្ឌល​សង្គ្រោះ​ជន​អស់សង្ឃឹម​ទី​២ ដែល​រងគ្រោះ ដោយ​ទឹកជំនន់ នាពេល​កន្លងមក ទើប​ក្រុមការងារ បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា របស់លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី និង​សប្បុរសជន​ដទៃទៀត មក​ប្រគល់ជូន​បុគ្គលិក និង​ក្មួយៗ នៃ​មណ្ឌល​នេះ ដើម្បី​ដោះស្រាយ ការរស់នៅ​ប្រចាំថ្ងៃ​។

​លោក រិញ ប៊ុន​ឈួ​យ ប្រធាន​មជ្ឈមណ្ឌល​សង្គ្រោះ​ជន​អស់សង្ឃឹម​ទី​២ ខេត្តបន្ទាយមានជ័យ បានបង្ហាញ​ក្តី​អំណរ​រីករាយ​ក្រៃលែង និង​វាន​ថ្លែងអំណរគុណ ជា​អនេក​ចំពោះ​ការគិតគូរ​ពី​សុខទុក្ខ របស់​បុគ្គលិក និង​ក្មួយៗ នៅក្នុង​មជ្ឈមណ្ឌល​នេះ ពី​សំណាក់ ប្រមុខ​រាជរដ្ឋាភិបាល លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ព្រមទាំង​សប្បុរសជន​ដទៃទៀត ព្រមទាំង​ក្រុមការងារ សមាគម អ ម ត ។

​សូមបញ្ជាក់ថា អំណោយ​របស់លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី និង​សប្បុរសជន​ដទៃទៀត​រួមមាន អង្ករ ៧ តោន ទឹកត្រី​២០​យួរ ទឹកស៊ីអ៊ីវ​២០​យួរ ទឹក​សុទ្ធ ៥០​កេស សំលៀកបំពាក់​កីឡា សម្រាប់​ក្មួយៗ ១២៤ កំ​ប្លេ កុំព្យូទ័រ​មួយគ្រឿង ម៉ាស៊ីនថតរូប​មួយគ្រឿង តុ​កៅអី​ការិយាល័យ​ចំនួន ៣ ទូ​ដាក់​ឯកសារ ទូ​ដាក់​សំលៀកបំពាក់ និង​សម្ភារ​ផ្សេង ចំនួន ១៥ មុខ ព្រមទាំង​ថវិកា ៤ លាន​រៀល ត្រូវបាន​ក្រុមការងារ សមាគម អ ម ត ប្រគល់ជូន​មណ្ឌល​សង្គ្រោះ​ជន​អស់សង្ឃឹម​ទី​២ នៅ​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...

រដ្ឋបាល​រាជធានី​ជូនដំណឹង​...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...