ត្រៀម​បាញ់​បង្ហោះ​ផ្កាយរណប​តាមដាន​ទឹកសមុទ្រ​ខណៈ​អាកាសធាតុ​កាន់តែ​ក្តៅ​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​កាលីហ្វ័​រញ៉ា ៖ ផ្កាយរណប​អង្កេត​ផែនដី ដែល​បង្កើតឡើង​ដោយ​ទីភ្នាក់ងារ​អវកាស​អ៊ឺរ៉ុប​និង​សហរដ្ឋ​អាម៉េរិក នឹង​វាស់កម្ពស់​ទឹកសមុទ្រ ដោយ​តាមដាន​រាល់​ការផ្លាស់ប្តូរ ដែល​គំរាម​រំខាន​ដល់​ជីវិត​មនុស្ស​រាប់​សិប​លាន​នាក់​នៅក្នុង​មួយ​ជំនាន់​ខាងមុខ​។​

​ប្រសិនបើ​អ្វីៗ​ទាំងអស់​ដំណើរការ​តាម​ផែនការ នោះ​ផ្កាយរណប​នឹង​ត្រូវ​បញ្ជូន​ទៅ​គន្លង​ទាប​លើ​ផែនដី​នៅ​កម្ពស់ ១.៣០០ គីឡូម៉ែត្រ តាមរយៈ​រ៉ុក្កែត Space X Falcon 9​ដែល​បាញ់​បង្ហោះ​ចេញ​​ពី​មូលដ្ឋាន​ទ័ពអាកាស​វ៉ាន់ដេន​បឺក​ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​នៅ​ម៉ោង ១៧ និង ១៧ នាទី​ម៉ោង​ក្នុងស្រុក​នៅ​ថ្ងៃ​សៅរ៍​នេះ (​ថ្ងៃអាទិត្យ​នៅ​កម្ពុជា​)​។​

​ផ្កាយរណប Sentinel-6a គឺជា​ផ្កាយរណប​ទី​មួយ​ក្នុងចំណោម​ផ្កាយរណប​ដូច​គ្នា​ចំនួន​ពីរ ដែល​ផ្កាយរណប​ទី​ពីរ​នឹង​ត្រូវ​បាញ់​បង្ហោះ​ក្នុង​រយៈពេល ៥ ឆ្នាំ​ទៀត​ដើម្បី​ផ្តល់​នូវ​ការវាស់វែង​ជាក់លាក់​បំផុត​មិន​ធ្លាប់​​មាន​ពីមុនមក រហូតដល់​ឆ្នាំ ២០៣០ ។​

​ផ្កាយរណប​ស៊ើបអង្កេត Sentinel-6 នី​មួយៗ​គឺ​ដឹក​ឧបករណ៍​រ៉ា​ដា​វាស់​រយៈកម្ពស់​មួយគ្រឿង ដែល​វា​វាស់​ពេលវេលា​ដែល​សញ្ញា​រ៉ា​ដា​ចូល​ទៅ​ដល់​ផ្ទៃផែនដី​និង​បញ្ជូន​ត្រឡប់មកវិញ​។​

​ផ្កាយរណប​ទាំងនេះ​នឹង​ធ្វើ​គោចរ​ជុំវិញ​ផែនដី​ក្នុង​គន្លង​ដូចគ្នា​ទៅ​នឹង​បេសកកម្ម​មុនៗ ដែល​ផ្តល់​ទិន្នន័យ​កម្ពស់​ផ្ទៃសមុទ្រ​ក្នុង​រយៈពេល ៣ ទសវត្សរ៍​ចុងក្រោយ​នេះ ដោយ​គូស​ផែនទី ៩៥​ភាគរយ​នៃ​មហា​​សមុទ្រ​ដែល​គ្មាន​ទឹកកក​របស់​ផែនដី​រៀងរាល់ ១០ ថ្ងៃ​ម្តង​។​

​ការកើនឡើង​នូវ​កម្ពស់​ទឹកសមុទ្រ​គឺជា​ផល​ប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​ដែល​នឹង​ជះ​ឥទ្ធិពល​ដល់​មនុស្ស​ភាគច្រើនបំផុត​ក្នុងរយៈពេល ៣ ទសវត្សរ៍​ខាងមុខ​។​

​មនុស្ស​ជិត ៨០០ លាន​នាក់​រស់នៅ​ផុត​ពី​កម្ពស់​សមុទ្រ ៥ ម៉ែត្រ ហើយ​សូម្បី​តែ​ការកើនឡើង​នៃ​កម្ពស់​ទឹកសមុទ្រ​ពីរ​បី​សង្ទីម៉ែត្រ​ក៏​អាច​បណ្តាលឱ្យ​មាន​ការខូចខាត​យ៉ាងច្រើន​ពី​ជំនោរ​ទឹកសមុទ្រ ភ្លៀង និង​ព្យុះ​ដែរ​។​

​ចិន បង់​ក្លា​ដែស ឥណ្ឌា វៀតណាម ឥណ្ឌូនេស៊ី​និង​ថៃ​គឺជា​ជម្រក​របស់​ប្រជាជន​ដ៏​ច្រើន​បំផុត ដែល​សព្វថ្ងៃ​រស់នៅ​លើ​ដី​គោក​ហើយ​ដែល​អាច​រង​ការគំរាមកំហែង​ដោយ​ទឹកជំនន់​ជា​អចិន្ត្រៃយ៍​នៅត្រឹម​ឆ្នាំ ២១០០៕

បើ​អ្វីៗ​ដំណើរការ​រលូន នោះ​ផ្កាយរណប Sentinel-6a នឹង​ត្រូវ​បាញ់​បង្ហោះ​នៅ​ថ្ងៃ​សៅរ៍ (​ថ្ងៃអាទិត្យ​នៅ​កម្ពុជា​)​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​អភិរក្ស​សត្វព្រៃ ...

​ដោយៈ ដេប៉ូ / មណ្ឌលគិរីៈ ...

អាជ្ញាធរ​ខណ្ឌចំការមន និង​...

​ដោយៈ រ៉ា​ម៉ន ភ្នំពេញៈ អា...

​សមត្ថកិច្ច ឲ្យ​ម្ចាស់​ហា...

​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ...

​ក្រុមការងារ​សុខាភិបាល​ខេ...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...