Home ព័ត៌មានជាតិ សន្តិសុខ បុរស​ចំណាស់​ម...

បុរស​ចំណាស់​ម្នាក់ រអិល​ជើង​ធ្លាក់ចូល​កន្លែង​ទឹក​ជ្រៅ​ប​ណ្កា​ល​ឲ្យ​ឱ្យ​លង់ទឹក​ស្លាប់​

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង​: បុរស​ចំណាស់​ម្នាក់​យក​មង​ទៅ​រាយ​ក្នុង​បឹង ដើម្បី​យក​ត្រី​រអិល​ជើង​ធ្លាក់ចូល​កន្លែង​ទឹក​ជ្រៅ ប​ណ្កា​ល​ឲ្យ​ឱ្យ​លង់ទឹក​ស្លាប់ បង្ក​ការភ្ញាក់ផ្អើល​ដល់​ក្រុមគ្រួសារ​កូនចៅ កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ភូមិ​ត្រពាំង​ដៀ​លើ ឃុំ​ច្រេស ស្រុក​ចន្ទ្រា​។​

​សមត្ថកិច្ច​នគរបាល​ស្រុក បានឱ្យដឹងថា បុរស​ចណាស់​រូបនេះ​ឈ្មោះ​នាក់ ពិត អាយុ ៦០​ឆ្នាំ មុខរបរ​កសិករ​នៅ​ភូមិ​ត្រពាំង​ដៀ​លើ ឃុំ​ច្រេស ស្រុក​ចន្ទ្រា​។​

​ក្រុមគ្រួសារ​បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​កើតហេតុ​ឪពុក​របស់ខ្លួន​ក្រោយពី​សម្រាក​ការងារ ក៏​ឆ្លៀតពេល​យក​មង​ទៅ​រាយ​ក្នុង​បឹង ដើម្បី​យក​ត្រី​ដោយ​ម្នាក់ៗ​មិនបាន​ចាប់អារម្មណ៍​ឡើយ​។ ក្រោយពី​បាត់​ឪពុក​យូរពេក​មិនឃើញ​ត្រឡប់មកផ្ទះ​វិញ​ទើប​នាំគ្នា​ដើររក ស្រាប់តែ​ប្រទះឃើញ​គាត់​លង់ទឹក​បឹង​សង្ស័យ​ជ្រុលជើង​ចូល​កន្លែង​ទឹក​ជ្រៅ​បណ្ដាល​ឲ្យ​លង់​ស្លាប់​តែម្ដង​។​

​ក្រោយពី​ពិនិត្យ​សាកសព​រួច​សមត្ថកិច្ច​ជំនាញ​សន្និដ្ឋានថា ជនរងគ្រោះ​ពិត​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន ព្រោះ​មិនមាន​ស្លាកស្នាម​អ្វីដែល​សម្គាល់ថា​ជា​រឿង​ឃាតកម្ម​នោះទេ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​ក្រឡាហោម ស ខេង បញ្...

ដោយ​: មុនី​រត្ន / ភ្នំពេញ...

ណា​មី​ប៊ី​សម្បូរ​ដំរី​ពេក...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ព្រះសង្ឃ​មី​យ៉ាន់​ម៉ា​ផ្ត...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សង្គ្រោះបន្ទាន់​នៅ​មន្ទីរ...

​ដោយ​: ប​.​ជ័យ / បន្ទាយមា...