ដោយ: គ្រញូង / បាត់ដំបង: នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ តាមរយៈលោក ឡាយ ឈុនហាំង និងលោកស្រី សប្បុរសជនជាអាជីវករក្នុងខេត្តបាត់ដំបង មានលោក យិន វេងអាន និងលោកស្រីព្រមទាំងក្រុមគ្រួសារ និងលោក ម៉េង បូរ៉ាន់ និងលោកស្រីព្រមទាំងក្រុមគ្រួសារ បាននាំយកអង្ករនាងមិញចំនួន២តោន មកប្រគល់ជូនដល់មន្ទីរពេទ្យនគរបាលខេត្តបាត់ដំបង។
លោកឧត្តមសេនីយ៍ត្រី វេជ្ជបណ្ឌិត សឿម សារិទ្ធ ជាអ្នកដឹកនាំនៅក្នុងមន្ទីរពេទ្យនេះ តំណាងលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិតសប្បុរសរបស់លោកយិន វេងអាន និងលោកស្រីព្រមទាំងក្រុមគ្រួសារ និងលោកម៉េង បូរ៉ាន់ លោកស្រីនិងក្រុមគ្រួសារដែលជាអាជីវករ នៅក្នុងខេត្តបាត់ដំបងដែលបានបរិច្ចាគនូវធនធានផ្ទាល់មានអង្ករជាដើមនេះ មកប្រគល់ជូនដល់មន្ទីរពេទ្យនាពេលនេះ តាមរយៈលោក ឡាយ ឈុនហាំង និងលោកស្រី ដើម្បីឲ្យមន្ទីរពេទ្យបានចាត់ចែងប្រើប្រាស់ និងដំណើរការដោយរលូន៕