ដោយៈ គ្រញូង / បាត់ដំបងៈ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាល ក្រុងបាត់ដំបង និងលោកស្រី ព្រមទាំងក្រុមគ្រួសារ បាននាំយកសេរ៉ូមចំនួន ២០ កេស និងឱសថមួយចំនួន ប្រគល់ជូនដល់មន្ទីរពេទ្យ នគរបាលខេត្តបាត់ដំបង។
លោកឧត្តមសេនីយ៍ត្រី វេជ្ជបណ្ឌិត សឿម សារិទ្ធ ប្រធានមន្ទីរពេទ្យ តំណាងលោក ឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនគរបាល ខេត្តបាត់ដំបង បាន ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិតសប្បុរសធម៌ របស់លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ក្នុងការចូលរួម ជួយជាសេរ៉ូម និងឱសថ សម្រាប់ប្រើប្រាស់ ក្នុងការពិនិត្យ និងព្យាបាលជំងឺ ជូនដល់កងកម្លាំងនគរបាល ក៏ដូចជា ប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបង៕/V
លោក ឆាង វណ្ណឆៃ និងលោកស្រី ប្រគល់សេរ៉ូម និងឱសថមួយចំនួន ជូនដល់មន្ទីរពេទ្យនគរបាល ខេត្តបាត់ដំបង