ដោយៈ រ៉ាម៉ន / ភ្នំពេញៈ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថ រាជធានីភ្នំពេញ តំណាងលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ រួមដំណើរជាមួយលោក អ៊ុយ សុន ព្រមទាំងក្រុមការងារ សង្កាត់ព្រែកកំពឹស បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះសួរសុខទុក្ខ លោកស្រី គឹម ប៉ាវ ជាមេភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ដែលមានជំងឺកំពុងសម្រាកព្យាបាល នៅគេហដ្ឋាន។
លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី បានជូនពរដល់លោកស្រីមេភូមិព្រែកកំពឹស ឱ្យឆាប់ជាសះស្បើយ និងមានសុខភាពល្អឡើងវិញ បានចូលបម្រើ ការងារដូចដើម។
អំណោយដែលក្រុមការងារ បាននាំយក ទៅជូនដល់អ្នកជំងឺ រួមមានៈ ថវិកាសរុបចំនួន មួយលាន បួនសែនរៀល ក្នុងនោះមានថវិកាលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ១លានរៀល, ថវិកាសង្កាត់ព្រែកកំពឹស ៤សែនរៀល – អង្ករ ១ការ៉ុង, ផ្លែឈើស្រស់ ១កន្ត្រក, ភេសជ្ជៈចម្រុះចំនួន ៤ កេស, មី១កេស, ទឹកត្រី១យួរ, មុង ភួយ កន្ទេល ១ កញ្ចប់៕/V