Home ព័ត៌មានជាតិ សង្គម នាំយក​ម៉ាស៊ីន...

នាំយក​ម៉ាស៊ីន​ចម្រោះ​ទឹកស្អាត ជា​អំណោយ​បស់​សម្តេច​ក្រឡាហោម ប្រគល់ជូន​មន្ទីរពេទ្យ​​នគរបាល ខេត្តបាត់ដំបង​

​ដោយៈ គ្រញូង / បាត់ដំបងៈ នៅ​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក ខាន់ ម៉ា​ណេ​រ រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​ក្រុមការងារ ក្រឡាហោម​មនុស្សធម៌ បាត់ដំបង បាន​ដឹកនាំ​ក្រុមការងារ នាំយក​ម៉ាស៊ីន​ចម្រោះ​ទឹកស្អាត ចំនួន ៣ គ្រឿង ដែលជា​អំណោយ​របស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោកជំទាវ មក​ប្រគល់ជូន​ដល់​មន្ទីរពេទ្យ នគរបាល​ខេត្តបាត់ដំបង ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី វេជ្ជបណ្ឌិត សឿ​ម សារិទ្ធ ប្រធាន​គ្រប់គ្រង​មន្ទីរពេទ្យ តំណាង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាត គឹម​សាន ស្នងការ​នគរបាល​ខេត្ត​បាត់​
​ដំបង បាន​គោរព​ថ្លែង​នូវ​អំណរគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ទឹក​ចិត​សប្បុរសធម៌ របស់​សម្តេច​ក្រឡាហោម និង​លោកជំទាវ ដែល​សម្តេច និង​លោក ជំទាវ បានផ្តល់​នូវ​សម្ភារ មាន​ម៉ាស៊ីន​ចម្រោះ​ទឹកស្អាត ចំនួន ៣ គ្រឿង តាមរយៈ​ក្រុម​ក្រឡាហោម​មនុស្សធម៌ បាត់ដំបង ដើម្បី​ជា​ប្រយោជន៍ សម្រាប់​ប្រើប្រាស់​រួម នៅក្នុង​មន្ទីរពេទ្យ​នេះ​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលខេត្តកំពង់ចាមជូនដំណ...

ដោយ:រ៉ាម៉ន/កំពង់ចាម:នៅយប់...

អភិបាលក្រុង​ស៊ូ​វ៉ុ​ន កូរ...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

​ដោយៈ រិ​ទ្ធិ​សែន / ពោធិស...

កងទ័ពជើងទឹក បាន​ដឹកបញ្ជូន...

ដោយៈ វណ្ណៈ / ព្រះសីហនុៈ ក...