Home ព័ត៌មានជាតិ សន្តិសុខ ​ពីរ​នាក់​ប្ដ...

​ពីរ​នាក់​ប្ដី​ប្រពន្ធ រងរបួស​ដោយ​សាររ​ថ​យន្ត​ដឹក​ទឹកកក រេ​ចង្កូត​ទៅបុក​

​ដោយៈ ស​រិ​ទ្ធ / បន្ទាយ​មាន​ជ័​យៈ ពីរ​នាក់​ប្ដី​ប្រពន្ធ បាន​រងរបួស​ធ្ងន់ ដោយសារ​រថយន្ត​ដឹក​ទឹកកក របស់​ក្រុមហ៊ុន ភ្នំ​មាស អេង​ហ៊ ដាច់​កាឡេ​រេ​ចង្កូត ទៅបុក​រថយន្ត​ហាយ​ឡេ​ន​ឌ័​រ កាលពី​វេលា​ម៉ោង ១១​និង​៤០​នាទី ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥៩ ស្ថិត​ក្នុងភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា មុន​កើតហេតុ មាន​រថយន្ត​ដឹក​ទឹកកក​អនាម័យ មាន​យីហោ ” ក្រុមហ៊ុន ភ្នំ​មាស អេង ហ៊ ” ពាក់​ស្លាក​លេខ បាត់ដំបង 3A- 3310 បើកបរ​ពី​ទិស​ខាងជើង ទៅខាង​ត្បូង​។ លុះ​មកដល់​ចំណុចកើតហេតុ រថយន្ត​បាន​ដាច់​កាឡេ ក៏​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត តូយ៉ូតា ហាយ​ឡេ​ន​ឌ័​រ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 2B-9199 ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា ពី​ខាងត្បូង​ទៅខាង​ជើង ធ្វើ​ឲ្យ ពីរ​នាក់​ប្ដី​ប្រពន្ធ ដែល​ជិះ​ក្នុង​រថយន្ត​នោះ រងគ្រោះថ្នាក់​តែម្ដង​។ ចំណែក​អ្នក​បើ​បររថ​យន្ត​ដឹក​ទឹកកក​អនាម័យ ក្រោយពេល​កើតហេតុ បាន​រត់​គេចខ្លួនបាត់ បន្សល់​រថយន្ត នៅ​កន្លែងកើតហេតុ​។​

​សមត្ថកិច្ច បាន​បន្តថាៈ អ្នករងគ្រោះ ពីរ​នាក់​ប្តី​ប្រពន្ធ​នោះ មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ត្រូវបាន​កម្លាំង​សមត្ថកិច្ច ជួយ​សម្រួល​ដឹកយក​ទៅ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ បច្ចុប្បន្ន រថយន្ត​ទាំងពីរ​គ្រឿង ត្រូវ​យកទៅ​រក្សាទុក នៅ​ប៉ុស្តិ៍នគរបាល​សង្កាត់​និមិត្ត ជា​បណ្តោះអាសន្ន រង់ចាំ​ការដោះស្រាយ​គ្នា នៅពេល​ក្រោយ​៕/V


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...