ប្រែសម្រួលៈវាសនា/បាងកក៖ នៅពេលត្រូវបានអ្នកយកព័ត៌មានសួរថាតើវគ្គច្បាប់ទី១១២នៃក្រមព្រហ្មទណ្ឌ ដែលគេស្គាល់ថាជាច្បាប់ប្រមាថស្តេច នឹងយកមកអនុវត្តទេ នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធ ចាន់ អូចា បាននិយាយថា «វាស្ថិតចំណោមច្បាប់ទាំងអស់នោះ។អ្នកយល់ហើយពាក្យថា ច្បាប់ទាំងអស់»។
យោងដល់ករណីពាក់ព័ន្ធនឹងការប្រមាថរបបរាជានិយម លោកប្រាយុទ្ធ បាននិយាយថា « រដ្ឋាភិបាលត្រូវតែចាត់វិធានការរហ័សដោយសារតែមនុស្សជាច្រើនបញ្ចេញមតិលើបញ្ហានេះ។ប្រជាជនទូទាំងប្រទេស មិនអាចទទួលយកបានទេបញ្ហានេះ»។
កាលពីថ្ងៃព្រហស្បតិ៍ លោកប្រាយុទ្ធ បានប្រកាសថា «ច្បាប់ទាំងអស់និងគ្រប់មាត្រាទាំងអស់» នឹងត្រូវយកមកអនុវត្តប្រឆាំងពួកតវ៉ាប្រឆាំងណាដែលរំលោភច្បាប់។
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា និយាយទៅកាន់អ្នកយកព័ត៌មាននៅវិមានរដ្ឋាភិបាលកាលពីថ្ងៃសុក្រ
ការព្រមាននេះកើតឡើងក្រោយមានការជួបជុំតាមដងផ្លូវរបស់ពួកបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ ដោយទាមទារបណ្តេញរូបលោក កែរដ្ឋធម្មនុញ្ញនិងរបបរាជានិយម។
លោកប្រាយុទ្ធ ក៏បានច្រានចោលការលើកឡើងរបស់មេដឹកនាំបាតុកម្មម្នាក់ដែលថាលោកអាចលាឈប់យ៉ាងយូរត្រឹមថ្ងៃពុធ នៅពេលពួកបាតុករមានផែនការធ្វើការជួបជុំមួយទៀតនៅមុខការិយាល័យព្រះរាជទ្រព្យ។
ក្នុងពេលជាមួយគ្នា ប៉ូលិសក្រុងបាងកកត្រៀមចោទប្រកាន់បាតុករ៣១នាក់ ចំពោះការប្រឆាំងតវ៉ារបស់គេនៅសប្តាហ៍នេះ នៅក្រៅអាគារសភានិងស្នាក់ការប៉ូលិសជាតិ៕
ការព្រមានរបស់ប្រាយុទ្ធ កើតឡើងនៅពេលពួកបាតុករមានផែនការធ្វើការជួបជុំតវ៉ាជាថ្មីនៅចុងសប្តាហ៍នេះ