Home ព័ត៌មានជាតិ សង្គម រដ្ឋមន្ត្រី​ក...

រដ្ឋមន្ត្រី​កសិកម្ម​ចុះ​៥​ខេត្ត​ក្រោយពេល​ចប់​ច​ត្តា​ឡី​ស័ក​

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ព្រមទាំង​លោកស្រី បាន​កំពុងតែ​ធ្វើដំណើរ​ដល់​ខេត្ត​ពោ​សាត់​ក្រោយ​ពេលដែល​បញ្ចប់​សកម្ម ភាព​នៅ​ខេត្តកំពង់ឆ្នាំង ។

​លោក​រដ្ឋមន្ត្រី​និង​ក្រុមការងារ​បានចេញ​ដំណើ​រ​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ ក្នុង ដំណើរ​បំពេញបេសកកម្ម​រយ​:​ពេល​បី​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី ២៣ ខែវិច្ឆិកា ទៅ កាន់​ខេត្ត​គោល ដៅ​ចំនួន​៥ គឺ​ខេត្ត​កំពង់​ឆ្នាំ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ សៀមរាប និង​ខេត្តកំពង់ធំ ។

​លោក​បាន​អះអាងថា គោលបំណង​សំខាន់​មាន​៣​នៅក្នុង​ដំណើរ​បន្ទាប់ពី​ច​ត្តា​ឡី​ស័ក​នេះ គឺ​ទី​១-​ពិនិត្យ​និង​ចុះ​ពិនិត្យមើល​លទ្ធផល​នៃ​ការស្តារ​ផលិតកម្ម​ដំណាំ​ស្រូវ​ឡើងវិញ​ក្រោយពី​ប្រជាកសិករ​ទទួលបាន​ស្រូវពូជ​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា កន្លងទៅ ។ ទី​២- ពិនិត្យ​ស្ថានភាព​ប្រភពទឹក​នៅលើ​ទីតាំង​ដែល​បាន​ស្តារ និង​ការព្យាករណ៍​ការប្រើប្រាស់​ទឹក​ដល់​ការប្រមូល​ផល​។ និង ទី​៣-​ពិនិត្យ និង​វាយតម្លៃ​លើ​គុណភាព​ពូជស្រូវ (​អត្រា​ដំណុះ​គ្រាប់​) ដើម្បី​ទុកជា​ទឡ្ហីករណ៍​សម្រាប់​ការ ស្រាវជ្រាវ និង​ផលិត​ពូជស្រូវ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ទាំង​ក្នុង​ស្ថានីយ​ន៍​រដ្ឋ ក្រុមហ៊ុន ឯកជន និង​សហគមន៍​កសិកម្ម នាពេល​អនាគត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រី​កសិកម្ម ចុះ​ព...

ដោយៈ ជា សីហៈ / ភ្នំពេញៈ ល...

បណ្តា​ស្ថានទូត​អ៊ីស្រាអែល...

ប្រែ​សម្រួលៈ​វាសនា​/​ហ្សេ...

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ...

​ដោយៈ ជា សីហៈ / ភ្នំពេញៈ ...

ករណីពុលទឹកស្លាប់ពីរនាក់និ...

ដោយៈមុនីរ័ត្ន-ទេពកង្រី/កំ...