Home ព័ត៌មានជាតិ សន្តិសុខ បញ្ជូន​បុរស​ម...

បញ្ជូន​បុរស​ម្នាក់ ពាក់ព័ន្ធ​ករណី ជួញដូរ​គ្រឿងញៀន ជិត ៥០ គីឡូក្រាម មក​តុលាការ​

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ បុរស​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ ករណី​ជួញដូរ​គ្រឿងញៀន ជិត ៥០ គីឡូក្រាម បាន​ត្រូវ​នគរបាល មន្ទីរ​ប្រឆាំង​គ្រឿងញៀន បញ្ជូនមក​តុលាការ នៅ​រសៀល ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​ចាត់ការ តាមច្បាប់ ។​

​បុរស​រូបនេះ ឈ្មោះ ប៉ាន់ ប៉េ​រ៉ា អាយុ ៣៥ ឆ្នាំ បាន​ត្រូវ​សមត្ថកិច្ច ឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ក្បែរ​ស្ថានីយ ប្រេងឥន្ធនៈ​មួយកន្លែង ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​ដកហូត គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ២ កញ្ចប់ ទម្ងន់​ប្រមាណ ១០០ ក្រាម​។​

​បន្ទាប់មក នៅ​ម៉ោង​ប្រហែល ១២​និង​៥​នាទី ថ្ងៃត្រង់ ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ សមត្ថកិច្ច បាន​បន្ត​ចុះទៅ​ឆែកឆេរ បន្ទប់​ជួល​គ្មាន​លេខ ស្ថិតនៅ​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដែលជា​កន្លែង​ស្តុក​គ្រឿងញៀន ដោយមាន​ការសម្របសម្រួល​ពី លោក ប្លង់ សុផល ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ​។​

​លទ្ធផល​ចាប់យក​វត្ថុតាង បាន​សារធាតុ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ៤៧.៧៨០,៨៧ ក្រាម អ៊ិ​ច​ស្តា​ស៊ី (MDMA)៣០២,៨១ ក្រាម និង​នី​មេ​តា​ហ្សេ​ប៉ា​ម ៧៧.០៤ ក្រាម មាន​ទម្ងន់​សរុប ៤៨.១៦០,៥៤ ក្រាម ៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​អភិរក្ស​សត្វព្រៃ ...

​ដោយៈ ដេប៉ូ / មណ្ឌលគិរីៈ ...

អាជ្ញាធរ​ខណ្ឌចំការមន និង​...

​ដោយៈ រ៉ា​ម៉ន ភ្នំពេញៈ អា...

​សមត្ថកិច្ច ឲ្យ​ម្ចាស់​ហា...

​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ...

​ក្រុមការងារ​សុខាភិបាល​ខេ...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...