ដោយៈ សរិទ្ធ / ត្បូងឃ្មុំៈ ឡានដឹកសត្វមាន់ បានបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសខ្មែរឥស្លាមម្នាក់ ស្លាប់ នៅនឹងកន្លែងកើតហេតុ និងប្រពន្ធ រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ កាលពីម៉ោង ១០ ព្រឹកថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២០ នៅភូមិទី១ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
នគរបាលប៉ុស្តិ៍នគរបាល រដ្ឋបាលស្វាយឃ្លាំង បានបញ្ជាក់ថាៈ ជនរងគ្រោះ ដែលជាអ្នកបើកបរម៉ូតូ ឈ្មោះ អះម៉ាត់ ស្មាឯល រស់នៅភូមិទ្រាទី៣ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានស្លាប់ នៅកន្លែងកើតហេតុ ។ ចំណែកប្រពន្ធ ឈ្មោះ សា សំ រងរបួសធ្ងន់ ត្រូវបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ ។
ក្រោយបង្កហេតុ ជនបង្ក បានរត់គេចខ្លួន ដោយបន្សល់ទុកឡាន នៅកន្លែងកើតហេតុ ។ ពេលនេះ សមត្ថកិច្ច ស្រាវជ្រាវ តាមចាប់ខ្លួនជនបង្ក យកមកផ្តន្ទាទោស តាមផ្លូវច្បាប់ ៕/V