Home ព័ត៌មានជាតិ សង្គម ទីភ្នាក់ងារ​ជ...

ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID នឹង​ផ្តល់ជំនួយ​បន្ថែម​ដល់​កម្ពុជា​

​ដោយៈ​សុផល​/​ភ្នំពេញ​:ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID នឹង​ផ្តល់ជំនួយ​បន្ថែមទៀត​ដល់​កម្ពុ​ជាស​ម្រា​ប់​គ្រោះទឹកជំនន់​។ កម្មវិធី​ផ្តល់ជំនួយ​នេះ នឹង​ប្រកាស​នៅ​ព្រឹក​ទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅ អង្គការ កម្មវិធី​ស្បៀងអាហារ​ពិភពលោក តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ខណ្ឌ​ឬ​ស្សី​កែវ ភ្នំពេញ​។​

សូមជម្រាបថា​កាលពី​ចុងខែ​មុន​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន ផ្តល់ជំនួយ ជា ស្បៀង​អាហារ​ជូន ដល់ គ្រួសារ​ជាង ២៥០០ នៅ​ខេត្តពោធិសាត់ នៃ ប្រទេស កម្ពុជា ដែលជា​ជំនួយ​របស់ ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID និង​ត្រូវបាន​ចែកចាយ តាមរយៈ កម្មវិធី​ស្បៀងអាហារ​ពិភពលោក WFP របស់​អង្គការសហប្រជាជាតិ​។​

​គ្រួសារ​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយ​ទឹកជំនន់​ចំនួន ២ ៥៦០ គ្រួសារ នៅក្នុង​ស្រុក​ចំនួន ៣ នៅ​ក្រុង​ពោធិសាត់ ស្រុក​បាកាន និង​ភ្នំក្រវាញ នៃ​ខេត្ត ពោធិសាត់​បានទទួល​អំណោយ​សង្គ្រោះ​នេះ​។​

​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID បានផ្តល់​ថវិកា​ចំនួន​ជាង ៧ លាន​ដុល្លារ សម្រាប់​ការឆ្លើយតប ការត្រៀម​រៀបចំ សម្រាប់​គ្រោះមហន្តរាយ និង​ការកាត់បន្ថយ​ហានិភ័យ​នៅ​កម្ពុជា គិត​តាំងពី​ឆ្នាំ ២០០០ មក​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​អភិរក្ស​សត្វព្រៃ ...

​ដោយៈ ដេប៉ូ / មណ្ឌលគិរីៈ ...

អាជ្ញាធរ​ខណ្ឌចំការមន និង​...

​ដោយៈ រ៉ា​ម៉ន ភ្នំពេញៈ អា...

​សមត្ថកិច្ច ឲ្យ​ម្ចាស់​ហា...

​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ...

​ក្រុមការងារ​សុខាភិបាល​ខេ...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...