Home ព័ត៌មានជាតិ សង្គម ​ចែក​សៀវភៅ​កម...

​ចែក​សៀវភៅ​កម្រង​វិញ្ញាសា ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ដល់​សិស្ស​ថ្នាក់​ទី​១២

​ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ អាជ្ញាធរ​ដែនដី មន្ទីរអប៎រំ យុវជន និង​កីឡា សហការ​នឹង​សហភាព​សហភាព​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) បាន​ចុះ​ចែក​សៀវភៅ កម្រង​វិញ្ញាសា​ប្រឡង សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ (​ឆ្នាំ​១៩១៤ ដល់ ២០១៩ ) ដល់​សិស្ស​ថ្នាក់​ទី​១២ នៅតាម​វិទ្យាល័យ​នានា នៅ​ខេត្តបន្ទាយមានជ័យ សម្រាប់​សិស្ស យកទៅ​អាន រៀនសូត្រ និង​ធ្វើ​លំ​ហាត់ ហើយ​ឆ្លុះបញ្ចាំង ដើម្បី​ត្រៀមប្រឡង​។​

​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​, លោក ឈើ​យ ចាន់ណា សមាជិក​ព្រឹទ្ធសភា​, លោក ហ៊ូ ប៊ុនហេង ទីប្រឹក្សា​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន​, លោក ឈួ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត មន្ត្រី​អប់រំ និង​គណៈ​គ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្ស បាន​ចូលរួម​ក្នុងឱកាស​នោះ ច្រើន​កុះករ​។​

​លោក ឈួ ប៊ុន​រឿង បា​អោយដឹង កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​វិទ្យាល័យ​អូរ​អំបិល​ថាៈ សៀវភៅ​កម្រង​វិញ្ញាសា​ទាំងនេះ ជា​អំណោយ​ថតចម្លង និង​បោះពុម្ព​របស់លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន ស​.​ស​.​យ​.​ក​. និង​លោកស្រី កែ សួន​សុ​ភី ហើយ​បានរៀបចំ​ដោយ ស​.​ស​.​យ​.​ក​. ខេត្តបន្ទាយមានជ័យ និង​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​។​

​លោក ឈួ ប៊ុន​រឿង បាន​បន្តថាៈ បំណង​នៃ​ការ​រ​ចែក​សៀវភៅ កម្រង​វិញ្ញាសា ដើម្បីអោយ​សិស្ស​ថ្នាក់​ទី​១២ និង​ដែល​នឹង​ក្លាយជា​បេក្ខជន / នារី ប្រឡង សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ បាន​អាន រៀន និង​ធ្វើ​លំ​ហាត់​ត្រៀមប្រឡង នៅ​សម័យ​ប្រឡង ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០ ខាងមុខ ដ៏​ខ្លី​ខាងមុខនេះ ពោលគឺ​ជំរុញ​អោយ​សិស្ស ប្រឡង​បាក់​ឌុប ជាប់​កាន់តែច្រើន ហើយ​បើ​អាច នឹង​បាន​និទ្ទេស​ល្អ​ទៀតផង ។​

​សូមបញ្ជាក់ថាៈ ១ ព្រឹក​នេះ ក្រុមមន្ត្រី​ទាំងនោះ បាន​ចែកជូន​សិស្ស ចំនួន ៩៤០ នាក់ ដែល​រួមមាន សិស្ស​វិទ្យាល័យ​អូរ​អំបិល ៣៨៣ នាក់ / ស្រី ២១១​នាក់​, វិទ្យាល័យ​សម្តេចឪ ចំនួន ៤០៩ នាក់ / ស្រី ២០៣​នាក់ និង​វិទ្យាល័យ​សិរីសោភ័ណ ចំនួន ១៤៨ នាក់ / ស្រី ៧៥ នាក់​។ ឯ​នៅមុន​ពេលនេះ រដ្ឋបាលខេត្ត ក៏ដូចជា​មន្ទីរអប់រំ បាន​ចែក​សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សាធារណៈ​មួយចំនួន ហើយ​ជា​បន្ត នឹង​ទៅ​ចែក​តាម​វិទ្យាល័យ​សាធារណៈ និង​វិទ្យាល័យ​ឯកជន នៅ​ទូទាំង​ខេត្ត ។​

​សូម​រំលឹកថា យោង​ទិន្នន័យ​លទ្ធផល​ប្រឡង ជាប់​សញ្ញាបត្រ​មធ្យមសិក្សា របស់​ការិយាល័យ​មធ្យ​មសិ​ក្សា នៃ​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ត​បន្ទាយ​មា​ជ័យ បានអោយដឹងថាៈ ចាប់ពី​ឆ្នាំ​២០១៥ -២០១៩ (​តាម​និទ្ទេស A-E ) គឺ​ភាគរយ​ប្រឡង ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ មានការ​កើនឡើង និង​ថយចុះ​បន្តិចបន្តួច​។ ក៏ប៉ុន្តែ​ចំនួន​បេក្ខជន​ប្រឡង​ជាប់ មានការ​កើនឡើង ជា​លំដាប់​ចាប់ពី ១.៥១១ នាក់ (​ឆ្នាំ​២០១៥) ដល់ ២.៦៨៤ នាក់ (​ឆ្នាំ​២០១៩) កើនឡើង​ជិត ២ ដង​។​

​ចំពោះ​ការប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​សម័យ​ប្រឡង ប្រព្រឹត្តទៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០ ខាងមុខនេះ មាន ៧ មណ្ឌល ស្មើនឹង ២២៤ បន្ទប់ ក្នុងនោះ ថ្នាក់​វិទ្យាសាស្ត្រ មាន ៣ មណ្ឌល ស្មើនឹង ៩៨ បន្ទប់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន ៤ មណ្ឌល ស្មើនឹង ១២៦ បន្ទប់ ។ បេក្ខជន​ក្នុង​បញ្ជី​មាន ៥.៥៧៤​នាក់ / ស្រី​២.៨៧៨​នាក់ ។ បេក្ខជន​ចំណេះ​ទូទៅ មាន ៤.១៣៧ នាក់ / ស្រី​២.២០៦​នាក់ , បេក្ខជនស្វៃរិន​មាន ១.១០២ នាក់ / ស្រី ៥៨៥ នាក់ និង​បេក្ខជន​បំពេញវិជ្ជា មាន ៣៣៥ នាក់ / ស្រី ៨៧ នាក់ ។​

​លោក អ៊ុំ រាត្រី ក៏ដូចជា​លោក ឈើ​យ ចាន់ណា បាន​ក្រើន​រំលឹកថាៈ រយៈពេល ១​ខែ​ទៀត ដែល​នឹង​ដល់​ថ្ងៃ​ត្រូវ​ប្រឡង បើ​ក្មួយៗ ខិតខំ​យកចិត្តទុកដាក់ ពេញបន្ទុក ក្មួយៗ នឹង​អាច​ប្រឡង​ជាប់​។ ការប្រឡង គឺ​យក​ទស្សនាទាន របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ដដែល ” ចេះ​ប្រឡង​ជាប់ ” ។ ដំណើរ​ប្រព្រឹត្តទៅ នៃ​ការប្រឡង គឺ​អ្នកសង្កេតការណ៍ មកពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដូច​រាល់​ឆ្នាំ ដែល​បន្ថែមនឹង​ការបំពេញ​តួនាទី ប្រកបដោយ​ការទទួលខុសត្រូវ របស់​គណៈមេប្រយោគ គ្រប់​ប្រភេទ​របស់​ក្រសួង​អប់រំ យក​វជន​និង​កីឡា​។​

​ក្នុង​ពិធី​នេះ លោក​អភិបាលខេត្ត បាន​ជូន​ថវិកា ១.០០០ ដុល្លារ ដល់​គណៈ​គ្រប់​គ្រង់​វិទ្យាល័យ​អូរ​អំបិល ដើម្បី​ជួយ​ក្រាល​ការ៉ូឡា នៅក្នុង​បរិវេណ​សាលា​បន្ត​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​អភិរក្ស​សត្វព្រៃ ...

​ដោយៈ ដេប៉ូ / មណ្ឌលគិរីៈ ...

អាជ្ញាធរ​ខណ្ឌចំការមន និង​...

​ដោយៈ រ៉ា​ម៉ន ភ្នំពេញៈ អា...

​សមត្ថកិច្ច ឲ្យ​ម្ចាស់​ហា...

​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ...

​ក្រុមការងារ​សុខាភិបាល​ខេ...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...