Home ព័ត៌មានជាតិ សន្តិសុខ ចាប់ខ្លួន​មេខ...

ចាប់ខ្លួន​មេខ្លោង លួច​ម៉ូតូ​ដ៏​សកម្ម នៅ​ខេត្តស្ទឹងត្រែង​

ដោយៈ សុខុម / ស្ទឹងត្រែងៈ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តស្ទឹងត្រែង បាន​សហការ​ជាមួយ កម្លាំង​អធិការដ្ឋាន​នគរបាល ក្រុង​ស្ទឹងត្រែង បាន​ស្រាវជ្រាវ​បង្ក្រាប​មុខសញ្ញា លួច​ម៉ូតូ យ៉ាងសកម្ម ក្នុង​និង​ក្រៅ​ភូមិសាស្ត្រ ខេត្តស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

​សមត្ថកិច្ច បាន​ប្រាប់​ឲ្យ​ដឹងថា នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប មុខសញ្ញា​ជនសង្ស័យ លួច​ម៉ូតូ​ដ៏​សកម្ម ក្នុង​ខេត្តស្ទឹងត្រែង ក្នុងនោះ សមត្ថកិច្ច បាន​រកឃើញថា ជនសង្ស័យ ក៏មាន​ជាប់​ពាក់ព័ន្ធ ការប្រើប្រាស់​គ្រឿងញៀន​ផងដែរ ។ ជនសង្ស័យ ចំនួន​បីនាក់ ដែល​សមត្ថកិច្ច បាន​ឃាត់ខ្លួន​នោះ មានៈ ១.​ឈ្មោះ ខន ថា​រិ​ទ្ធិ ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ខេ សង្កាត់​សាមគ្គី ក្រុង​-​ខេត្តស្ទឹងត្រែង ។ ២.​ឈ្មោះ ហ៊ី មករា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ ដឹកឈើ មាន​ទីលំនៅ ភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​-​ខេត្តស្ទឹងត្រែង ។ ៣.​ឈ្មោះ អោម វិចិត្រ ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​កំពង់​ស្តី ឃុំ​កំពង់​រាប ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។​

​នៅពេល​ឃាត់ខ្លួន​ជនសង្ស័យ កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តស្ទឹងត្រែង បាន​ដកហូតយក​វត្ថុតាង រួមមាន ដែក​ចុង​ស្រួច ឧ​បករ​ណ៏​កាច់​សោ​ម៉ូតូ ចំនួន​៣ , គ្រឿងញៀន​មួយកញ្ចប់​តូច , ម៉ូតូ​ចំនួន​បី​គ្រឿង ម៉ាក​ហុងដា វ៉េវ អាល់​ហ្វា ចំនួន ២​គ្រឿង​, ពណ៌​ស ១​គ្រឿង ពណ​ក្រហម ១​គ្រឿង និង​ម៉ូតូ​ម៉ាក​អិ​ច​សិន​ធើ ពណ៌​ខ្មៅ ១ គ្រឿង ៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...