Home ព័ត៌មានជាតិ សេដ្ឋកិច្ច ចុះពិនិត្យលទ្...

ចុះពិនិត្យលទ្ធផលស្តារឡើងវិញ ដំណាំស្រូវជាង ៧០០ ហិកតា នៅស្រុកព្រៃឈរ និងស្រុកបាធាយ ក្រោយពីទទួលស្រូវពូជ ពីសម្តេចតេជោ

ដោយៈ គង់ហេង / កំពង់ចាមៈ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្រ្តីពាក់ព័ន្ធ ចុះពិនិត្យលទ្ធផល ស្តារឡើងវិញ លើដំណាំស្រូវប្រាំង សរុបចំនួន ៧៣២ ហិកតា រងការខូច ខាត ដោយទឹកជំនន់ នៅស្រុកព្រៃឈរ និងស្រុកបាធាយ នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយពីបានទទួលស្រូវពូជ ពីសម្តេច តេជោ ហ៊ុន សែន តាមរយ:លោកបណ្ឌិត ហ៊ុន ម៉ាណែត កាលពីសប្តាហ៍ កន្លងទៅនោះ។

លោក លាង វុទ្ធី ប្រធានការិយាល័យកសិកម្ម ស្រុកព្រៃឈរ បានប្រាប់រស្មីកម្ពុជាថាៈ លោកអភិបាលខេត្ត អ៊ុន ចាន់ដា បានដឹកនាំ មន្រ្តីជំនាញ និងអាជ្ញាធរពិនិត្យជាក់ស្តែង លើលទ្ធផលការស្តារឡើងវិញ ដំណាំស្រូវស្រែប្រាំង ដែលខូចខាត ឃុំល្វាចំនួន ៨៦ ហិកតា របស់កសិករចំនួន ១៣២ គ្រួសារ និងឃុំតុងរ៉ុង ចំនួន ៦៨ ហិកតា ចំនួន ១៦៧ គ្រួសារ ស្រុកព្រៃឈរ។

លោកបានឱ្យដឹងទៀតថាៈ ជាលទ្ធផល គឺកសិកររងគ្រោះ ចំនួន ២៩៩ គ្រួសារ ដែលទទួលពូជស្រូវ ក្នុងមួយគ្រួសារ ១០០ គីឡូបក្រាម ជាប្រភេទស្រូវឈ្មោះ «សែនក្រអូប ៥១ និង អូអឹម ៥៤-៥១ » ពីលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាងមួយសប្តាហ៍ កន្លងទៅនេះ គឺសាបព្រោះបាន ប្រមាណ ៧០ ភាគរយ នៃផ្ទៃដីសរុប ក្នុងការខូចខាត ចំនួន ១៥៤ ហិកតានោះ។

លោក វុទ្ធី បានបន្តថាៈ ផ្ទៃដីស្រែប្រាំង ដែលរងការខូចខាត ខាងលើ គឺដោយសារទឹកជំនន់ ទន្លេមេគង្គ លើកទី២ បានហូរចូល បឹងអន្លង់កន្ធាយ របស់ឃុំតុងរ៉ុង និងបឹងទក របស់ឃុំល្វា បានឡើងជន់លិច នាំឱ្យមានការស្តារឡើងវិញនេះ។ ក្នុងនោះ ស្រុកព្រៃឈរ មានផ្ទៃដីស្រែប្រាំង សរុបចំនួន ២.៥២៤ ហិកតា បច្ចុប្បន្ន កសិករ បានអនុវត្តបាន ចំនួន ៥០ ភាគរយហើយ។ ប៉ុន្តែចំនួនដែលនៅសល់ អាចនឹងហើយរួចរាល់ ប្រហែលពីរសប្តាហ៍ទៀត ប្រសិនបើទឹកស្រកចុះលឿន។

ចំណែកនៅស្រុកបាធាយ ឯណេះវិញ លោក ហ៊ឹម វី ជាប្រធានការិយាល័យកសិកម្មស្រុក បានឱ្យដឹងថាៈ ជំនន់ទឹកបឹងទន្លេសាប បានធ្វើឱ្យខូចខាត ស្រូវប្រាំង ទើបបានសាបព្រោះ ប្រមាណពីរសប្តាហ៍ សរុបចំនួន ៥៧៨ ហិកតា ស្មើនឹង ៦១៤ គ្រួសារ គឺឃុំជើងព្រៃ ចំនួន ១០៦ ហិកតា ឃុំតាំងក្រសាំង ចំនួន ២៥៦ ហិកតា និងត្រប់ចំនួន ២១៦ ហិកតា។

លោកបានឱ្យដឹងទៀតថាៈ ប៉ុន្តែបន្ទាប់ពីបានទទួលពូជស្រូវ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ជូន តាមរយៈលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម នៅវិទ្យាល័យហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ កាលពីថ្ងៃទី ១២ វិច្ឆិកានោះ គឺជាលទ្ធផលបច្ចុប្បន្ន បានសាបព្រោះ ស្តារឡើងវិញបាន ១០០ ភាគរយហើយ។ ស្រុកបាធាយ មានស្រែប្រាំងសរុប ចំនួន ១៥.៨០០ ហិកតា គឺបានអនុវត្តបាន ចំនួន ៦២,៧៨ ភាគរយហើយ៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រសួងសុខាភិបាល​កំពុង​តែ​...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

បិទ​ផ្សារ​អ៊ី​អន​១ បន្ទាប...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

ពុលស្រាសនៅខេត្តកំពង់ឆ្នាំ...

ដោយ: មុនីរ័ត្ន-ទេព កង្រី/...

មេបញ្ជាការ​កងពលតូច​លេខ​៧ ...

​ដោយ​: ភ្នំ​ដែក / ខេត្តព្...