ប្រែសម្រួលៈ ជាសីហៈ/ ភ្នំពេញៈ តោរោមមាសតាម៉ារិន (Golden Lion Tamarin) ត្រូវបានគេដឹងថា គឺជាសត្វដែលគេរកឃើញមានតែនៅប្រេស៊ីលមួយតែ ប៉ុណ្ណោះ ។
តោប្រភេទនេះវាមានរូបរាងតូចល្អិត ហើយជិតផុតពូជហើយ ដោយសារតែគេប្រមាញ់វាយកទៅ ធ្វើជាសត្វចិញ្ចឹម និង ការកាប់បំផ្លាញព្រៃឈើ ។
បច្ចុប្បន្ននេះ ដោយសារតែការខិតខំអភិរក្សនិងបង្កាត់វាដោយសួនសត្វប្រមាណជា ១៥០ នៅលើ ពិភពលោក ចំនួនរបស់វានៅពេលនេះកើនដល់ ជាង ៣០០០ ក្បាលដែរនៅព្រៃដែលជាជម្រកធម្មជាតិ៕