Home ព័ត៌មានអន្តរជាតិ ​ការ​ប្រារព្ធ...

​ការ​ប្រារព្ធ​ពិធីបុណ្យ​លាម​កនៅ​ទីក្រុង​ឌី​វ៉ា​លី​ប្រទេស​ឥណ្ឌា​ដល់ទី​បញ្ចប់​

​ប្រែ​សម្រួល​: ជា​សីហៈ / ភ្នំពេញ​: អ្នកភូមិ​រាប់សិប​នាក់​នៅ​ទីក្រុង​ឌី​វ៉ា​លី ប្រទេស​ឥណ្ឌា បាននាំគ្នា​ក្តោប​យក​លាមក​គោមួយ​ក្តាប់​ម្នាក់​សម្រាប់​រៀបចំ​ពិធីបុណ្យ ដ៏​សំខាន់​មួយ​របស់​ប្រជាពលរដ្ឋនៅក្នុង​ទីក្រុង​នោះ ។​

​ពិធីបុណ្យ​នេះ​ត្រូវបាន​គេ​រៀបចំ​ស្រដៀង​គ្នា​ទៅនឹង​ប្រទេស​អេស្បាញ​ដែល​គេ​ហៅ​ពិធីបុណ្យ​ប៉េងប៉ោះ ប៉ុន្តែ​អ្វីដែល​ខុសគ្នា​គឺ​នៅ​ឌី​វ៉ា​លី គេ​មិនមាន​យក​ប៉េងប៉ោះ​មក​អបអរសាទរ​ទេ គឺ​យក​លាមក​គោ​មក​ជំនួស​មកវិញ​។​

​កន្លែង​ដែល​រៀបចំ​ពិធី​នេះ គឺ​នៅ​នៅតាម​ព្រំដែន​នៃ​រដ្ឋ​ភាគខាងត្បូង​នៃ​រដ្ឋ​ខា​ណា​តា​កា និង​តា​មិ​ល​ណា​ឌូ​។​

​លាមក​ត្រូវបាន​នាំយកទៅ​ព្រះវិហារ​បរិសុទ្ធ​ដោយ​ដឹក​តាម​ត្រាក់ទ័រ​ដែល​តុបតែង​ដោយ​ផ្កា​សម្រាប់​បូជា​។​

​បន្ទាប់ពីនោះ​លាមក​បោះចោល​នៅ​ទីវាល​ដោយមាន​ទាំងប្រុស​ទាំងប្រុស​លង់ខ្លួន​ត្រៀម​អាវុធ​សម្រាប់​ត្រៀមប្រយុទ្ធ​នៅខាងមុខ​។​

​អ្នក​ដែល​ចូលរួម​ពិធី​នេះ​គេ​យក​លាមក​គោ​ដែល​ប្រសិទ្ធិ​ហើយ​នាំគ្នា​គប់ ឫ ប៉ាត​ដាក់គ្នា ហើយ​ពិធី​នេះ​ចប់​កាលពី​ថ្ងៃទី ១៧ ខែ វិច្ឆិកា កន្លងទៅ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ហេដ្ឋារចនាសម្ព័ន្ធ​ធារាសា...

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​រ...

ព្រឹត្តិការណ៍​ជាតិ​សំខាន់...

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​:...

បន្ទាប់ពី​រកឃើញ​កូ​វីដ​១៩...

ដោយៈ​មុនី​រ័ត្ន​,គូលែន/​ភ...

ក្រសួងសុខាភិបាល​កំពុង​តែ​...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...