Home ព័ត៌មានអន្តរជាតិ ផែនការ​ធ្វើ​ដ...

ផែនការ​ធ្វើ​ដំណើរ​រវាង​សិង្ហ​បុរី​និង​ហុងកុង ត្រូវ​លុបចោល​មុន​ចាប់ផ្តើម​មួយថ្ងៃ ដោយសារ​ការ​ឆ្លងកូវី​ដ​១៩​កញ្ជ្រោល​ឡើង​នៅ​ហុងកុង​

​ប្រែ​សម្រួលៈ​វាសនា​/​ហុងកុង​៖​គំរោង​ការធ្វើដំណើរ​មួយ​រវាង ហុងកុង​និង​សិង្ហ​បុរី ត្រូវ​បាន​លុបចោល​វិញ​កាលពី​ថ្ងៃ​សៅរ៍ នៅ​មួយ​ថ្ងៃមុន​ចាប់ផ្តើម​អនុវត្ត​វា​ក្រោយពី​ទី​​ក្រុង​ហុងកុង​បានប្រកាស​កំណើន​នៃ​ការឆ្លង​វីរុស​កូរ៉ូណា​ថ្មី​។​

​ការសំរេចចិត្ត​នេះ​ជាការ​វាយ​សំពង​មួយ​លើ​ទីក្រុង​ទាំង​២ ដែល​វិស័យ​ទេសចរណ៍​រងគ្រោះ​ខ្លាំង​ដោយកូវី​ដ​១៩ និង​ក៏​សំរាប់​ប្រទេស​ដទៃ​ទៀត​ដែល​សង្ឃឹមថា​គំរោង​ធ្វើ​ដំ​​ណើ​រនេះ​អាច​ជា​គំរូ​អាច​យក​តម្រាប់​តាមមួយ ក្នុងអំឡុងពេល​ជំងឺ​កូវី​ដ​១៩​នៅ​មាន​សកម្មភាព​នៅ​ឡើយ​។​

​ហុងកុង​និង​សិង្ហ​បុរី មាន​ការឆ្លង​ជំងឺ​នេះ​មធ្យម និង​បាន​អនុវត្ត​គម្លាត​សង្គម​និង​វិធានការ​បិទ​ព្រំដែនភ្លាម​ក្រោយ​ជំងឺ​នេះ​លេចចេញ​ដំបូង​។​តែ​ដោយ​​សារ​តែ​ប្រជាជន​តិច​និង​ពឹង​អាស្រ័យ​ខ្លាំង​លើ​បណ្តាញ​មក​ពី​ពិភព​ខាងក្រៅ ពួកគេ​បាន​រងគ្រោះ​ខ្លាំង​នៅពេល​សេដ្ឋកិច្ចពិភពលោក​ដួល​រលំ​។​

​ដោយ​ចង់​អោយ​វិស័យ​ទេសចរណ៍​និង​អាកាសចរណ៍​របស់​គេ​រស់​ឡើង​វិញ​រដ្ឋាភិបាល​ទាំងពីរ​បាន​បង្កើត​ផែនការ​មួយ​ដែល​នឹង​អនុញ្ញាត​អោយមាន​ការធ្វើ​ដំណើរ​មាន​​កំរិត​ដោយ​មិនចាំបាច់​ធ្វើ​ចត្តា​ឡី​ស័ក រវាង​ទីក្រុង​ទាំងពីរ ដរាបណា​ភ្ញៀវ​បាន​ធ្វើតេស្តិ៍​អវិជ្ជ​មាន​កូវី​ដ​១៩​។ ផែនការ​នេះ​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃអាទិត្យ​ទី​២២​វិច្ឆិកា​។​

​តែ​កាលពី​ថ្ងៃ​សៅរ៍ ហុងកុង​បាន​ប្រកាសថា កម្មវិធី​នេះ​នឹង​ត្រូវ​ពន្យារ​ពេល​២​សប្តាហ៍​ក្រោយ​ផ្ទុះ​ការ​ឆ្លងកូវី​ដ​១៩​កើនឡើង​ភ្លាមៗ​។​

​កាលពី​ថ្ងៃ​សៅរ៍ ហុងកុង​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូរ៉ូ​ណាក្នុង​មូលដ្ឋាន​ចំនួន​៣៦​ករណី ក្នុងចំណោម​ការឆ្លង​សរុប​៤៥​។​សំខាន់ ការឆ្លង​១៣​ករណី​មិន​ត្រូវបាន​គេ​ដឹង​ប្រភព​​ឆ្លង នាំអោយ​មាន​ការបារម្ភ​ខ្លាចក្រែង​ទីក្រុង​នេះ​ជួប​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​នៅ​រលក​ថ្មី​។​

​ទាំង​ហុងកុង​និង​សិង្ហ​បុរី បាន​ព្រមព្រៀង​គ្នា​ថា ការឆ្លង​ពី​ប្រភព​មិន​ស្គាល់​ចាប់ពី​៥​នាក់​ឡើង​ក្នុង​រយៈពេល​៧​ថ្ងៃ​ជាប់​គ្នា វា​គ្រប់គ្រាន់​ដើម្បី​បញ្ឈប់​ផែនការ​ធ្វើ​ដំណើរ​នេះ​៕

​ហុងកុង​បន្ថែម​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ចំនួន​៤៥​នាក់ កាលពី​ថ្ងៃ​សៅរ៍ ជា​ចំនួន​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​ធៀប​នឹង​ការឆ្លង​នៅ​៣​ខែ​មកនេះ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មេបញ្ជាការ​កងពលតូច​លេខ​៧ ...

​ដោយ​: ភ្នំ​ដែក / ខេត្តព្...

រថយន្ត បុក​ម៉ូតូ បណ្តាលឱ្...

ដោយៈ សៅ វ៉ាន់ឌី / ព្រះ​វិ...

ផ្ទួនៗគ្នា បន្ទាប់ពី​ពុល​...

​ដោយៈ​ មុនី​រ័ត្ន ​/ ​ភ្ន...

រដ្ឋមន្ត្រី​កសិកម្ម ចុះ​ព...

ដោយៈ ជា សីហៈ / ភ្នំពេញៈ ល...